adverise with khmeread Untitled 1

ចៅអធិការ​វត្ត​ស្វាយ​ទង ​ស្រុក​កំពង់ត្រាច ​ប្រកាសលេខទូរស័ព្ទ ដ​ង្ហើ​យ​រក​ចង្ហាន់​ជូន​កូន​នេន​ជាង​៤០​អង្គ​ (​មាន​វីដេអូ)

    កំពត ៖ លោក​នេន​ជាង​៤០​អង្គ នៅ​វត្ត​ស្វាយ​ទង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត កំពុងតែ​ដាច់​ចង្ហាន់ នាំគ្នា​ឆាន់​ទឹកដោះ​គោមួយ​កំប៉ុង​ចែកគ្នា​ឆាន់​ដើ​ម្បី​លួង​ក្រពះ។ នេះ​ជា​អ្វីដែល​ចៅអធិការ​វត្ត​ស្វាយ​ទង​មាន​សង្ឃដីកា។​

    បើ​អង្កេត​តាម​ Video Clip និង រូបភាព​មួយចំនួន ឃើញ​ថាវ​ត្ត​នេះ​គឺ​អត្តខាត់​ខ្លាំងណាស់ គឺ​មិនសូវមាន​ពុទ្ធបរិស័ទ​មក​ទេ​។​

    បើបងប្អូន​ចង់​ប្រគេន​ចង្ហាន់​អាចទាក់ទង​ចៅអធិការ​វត្ត​ផ្ទាល់​តាម​គណនី​ Facebook ព្រះអង្គ​ផ្ទាល់ ចៅអធិការ​វត្ត​ស្វាយ​ទង ឃុំ​ស្វាយ​ទង​ខាង​ត្បូ​ង ស្រុក​កំពង់ត្រាច ខេត្តកំពត រឺ​អាចធ្វើ​ការទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ព្រះចៅអធិការ​វត្ត​ស្វាយ​ទង​ព្រះនាម ចាប ចិន លេខទូរស័ព្ទ 097 90 90 776។​

    រឿងនេះ​អ្នកយកព័ត៌មាន​គឺ​មិនបាន​ចុះទៅ​ផ្ទាល់​គឺ​មិនដឹង​អំពី​ស្ថានភាព​ជាក់ស្តែង​ទេ បើ​អាច​គួរ​ខាង​អាជ្ញាធរ​ដែនដី​ចុះទៅ​អង្កេត​ផ្ទាល់​ផង៕

 

adverise with khmeread

មតិយោបល់