adverise with khmeread Untitled 1

ចោរជិះម៉ូតូស៊េរី ២០១៧ ឆក់កាបូបស្រីស្អាត បង្ករបួសក្រឡិតដៃជើង

    ភ្នំពេញ​៖ កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ម្នាក់​ក្នុងចំណោម​២​នាក់​បន្ទាប់ពី​ឆក់​កាបូបស្ពាយ បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​។​

    សកម្មភាព​ឆក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៨​ និង​១០​នាទី​យប់ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៥​មករា (​ផ្លូវ​ក្រោម​ដី) ក្រុមទី​៧ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក  រាជធានី​ភ្នំពេញ។​

    ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ​ឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​បណ្តោះអាសន្ន ផ្ទះជួល ពុំ​ចាំ​លេខ ផ្លូវ​លេខ៣២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក មាន​ទីលំនៅ​ដើម និង​ស្រុកកំណើត ភូមិ​ព្រែក ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ យិន រី​ណា ភេទ​ស្រី អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ហ្វី​ដេ​ស ស្នាក់​នៅផ្លូវ​លេខ​២១៧ សង្កាត់​អូរ​ឬ​ស្សី ២ ខណ្ឌទួលគោក រងរបួស​រលាត់ ស្បែក​ជង្គង់​ខាងស្តាំ និង​ដើមដៃ​ខាងស្តាំ។​

    សម្ភារៈ​បាត់បង់ កាបូបស្ពាយ​ពណ៌​ខ្មៅ​មួយ ក្នុង​កាបូប​មាន​ទូរស័ព្ទ​០២ គ្រឿង​ម៉ាក iphone 6 ពណ៌​មាស និង​ម៉ាក Nokia ចុច​ពិល។​

    មន្ត្រី​ប៉ូ​លិ​ស​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បានឱ្យដឹង​ថា ដំបូង​ជន​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3970 តែម្នាក់ឯង ដោយមាន​ស្ពាយ​កាបូប​ចំហៀង​ខាង​ឆ្វេង​ផង។​

    ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បាន​ជិះ​ម៉ូតូ​ទៅ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ខាងស្តាំ ទើប បក្ខពួកម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​២០១៧ គ្មាន​ស្លាក​លេខ ទៅ​អែប​ ទន្ទឹមខាងឆ្វេង​ចាប់​ទាញយក​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់។​

    ចំណែក​ម៉ូតូ ជនរងគ្រោះ​បាន​រេ​ទៅ​ទាក់​ដៃ​ម៉ូតូ​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យ​ដួល​ទាំងអស់គ្នា​។ ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ ទើប​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បាន​ជាក់ស្តែង​តែម្តង ។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

មតិយោបល់