adverise with khmeread Untitled 1

រថភ្លើង​មិន​បញ្ចេញ​ផ្សែង​ពុល​ទីមួយ​របស់​ពិភពលោក​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​អាល្លឺម៉ង់​ចុងឆ្នាំ​ក្រោយ ដើម្បី​ជំនួស​រថភ្លើង​បំពុលបរិស្ថាន​រាប់ពាន់​គ្រឿង​

​    ​អាល្លឺម៉ង់​បាន​ផលិត​រថភ្លើង​ដឹក​អ្នកដំណើរ​មិន​បញ្ចេញ​ផ្សែង​ពុល​ទី​១​របស់​ពិភពលោក ដែល​គ្រោង​បើក​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​ក្រោយនេះ​។​

​    ​រថភ្លើង​ឈ្មោះ Coradia iLint បញ្ចេញ​ចំហាយ​ទឹក​ទៅក្នុង​បរិយាកាស​ប៉ុណ្ណោះ ហើយ​ការជំនួស​មួយ​ទៅលើ​រថភ្លើង​ប្រើ​ម៉ា​ស៊ូ​ត ៤ ពាន់​គ្រឿង​បច្ចុប្បន្ន ដែល​កំពុងដំណើរការ​ក្នុងប្រទេស​អាល្លឺម៉ង់​។ រថភ្លើង​គ្មាន​សំឡេង​ថ្មី​នេះ ដែល​សាកល្បង​ជោគជ័យ​លើកដំបូង​នៅ​តំបន់ InnoTrans នៃ​ទីក្រុង​បែរ​ឡាំង​ក្នុង​ខែសីហា នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​ក្រោយ​។​

​    ​យោងតាម​កាសែត​អាល្លឺម៉ង់ Die Welt រថភ្លើង​ចំហាយ​ទឹក​នេះ​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅលើ​ខ្សែ​រថភ្លើង Buxtehude-Bremervörde-Bremerhaven-Cuxhaven ក្នុង​ទីក្រុង Lower Saxony នៅ​ខែធ្នូ ឆ្នាំ​២០១៧​។​

​    ​រថភ្លើង​នេះ​ផងដែរ​មាន​ធុងសាំង​អ៊ីដ្រូសែន​មួយ បំពាក់​នៅលើ​ដំបូល​រថ​ភ្លើង ដែល​វា​បំ​លែង​កោសិកា​របស់​អ៊ីដ្រូសែន​ទៅជា​ថាមពល​អគ្គិសនី និង​បំ​ភាយ​ចំហាយ​ទឹក​ទៅ​បរិយាកាស ខណៈ​វា​ធ្វើដំណើរ​ឮ​សំឡេង​តិច​បំផុត​។​

​    ​រថភ្លើង​នេះ​មាន​កន្លែង​ផ្ទុក​អ៊ីដ្រូសែន​នៅលើ​ដំបូង​ដោយ​អាច​ប្រើប្រាស់​សម្រាប់ធ្វើ​ដំណើរ​បា​ន ៨០០ គីឡូម៉ែត្រ និង​បើក​ក្នុង​ល្បឿន ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

adverise with khmeread
ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់