adverise with khmeread Untitled 1

ក្តៅ​អាមេរិក​ពេក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ងាក​ទៅរក​ចិន​តាម​ហ្វីលីពីន​ដែរ ហើយ​ឆ្លៀត​ដៀមដាម មហាអំណាច​លោកខាងលិច​កុំមក​ចេះ​ប្រដៅ​ប្រទេស​ដែល​ពួកគេ​ធ្លាប់​កេងប្រវ័ញ្ច​

    ​កាសែត​ចិន​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយថា អតីត​មហាអំណាច​អាណានិគម​មិនគួរ​មក​ប្រដៅ​ប្រទេស​ដែល​ពួកគេ​ធ្លាប់​កេងប្រវ័ញ្ច​លើ​កិច្ចការ​ផ្ទៃក្នុង​ទេ ក្នុងការ​វាយប្រហារ​ខ្លាំងៗ​មួយ​ទៅលើ​លោកខាងលិច ស្រប​ពេលដែល​រូបលោក​កំពុង​សម្លឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​។ 

​     ទស្សនកិច្ច​របស់លោក​ណា​ជីប​ធ្វើឡើង​ពីក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ដែល​ប្រកាស "​ផ្តាច់​" ចេញពី​អាមេរិក រួច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាច្រើន​សម្រាប់​វិនិយោគ​ចិន​ក្នុងប្រទេស​ហ្វីលីពីន​។ 

​    ​លោក​ណា​ជីប ដែល​កំពុង​បំពេញ​ទស្សនកិច្ច ៦ ថ្ងៃ​នៅ​ចិន បាន​និយាយ​ក្នុង​វិចារណកថា​មួយ​នៅក្នុង​កាសែត​រដ្ឋ​ចិន China Daily ថា ប្រទេស​ធំៗ​គួរ​ប្រព្រឹត្ត​ដាក់​ប្រទេស​តូចៗ​ឱ្យ​ស្មើភាព​គ្នា​។ លោក​បានសរសេរថា "​ហើយ​នេះ​ក៏​បញ្ចូល​អតីត​មហាអំណាច​អាណានិគម​ផងដែរ​។ ពួកគេ​មិនគួរ​មក​ប្រដៅ​ប្រទេស​ដែល​ពួកគេ​ធ្លាប់​កេងប្រវ័ញ្ច​លើ​របៀប​ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង​របស់គេ​សព្វថ្ងៃនេះ​ទេ​"​។ 

​     ហ្វីលីពីន​ជា​អតីត​អាណានិគម​អេ​ស្ប៉ា​ញ និង​អាមេរិក ហើយ​ម៉ាឡេស៊ី​ជា​អតីត​អាណានិគម​អង់គ្លេស​។ 

​    ​លោក​ណា​ជីប​ស្វះ​ស្វែងរក​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន បន្ទាប់ពី​ក្រសួងយុត្តិធម៌​អាមេរិក​បានដាក់​ពាក្យបណ្តឹង​កាលពី​ខែតុលា​ដោយ​ភ្ជាប់​រូបលោក​ទៅក្នុង​រឿងអាស្រូវ​លាង​លុយ​មួយ​។ លោក​ណា​ជីប​បាន​បដិសេធ​រាល់​ការប្រព្រឹត្តិ​ខុស​ទាំងឡាយ ហើយ​និយាយថា ម៉ាឡេស៊ី​នឹង​សហការ​ក្នុងការ​ស៊ើបអង្កេត​។ 

​    ​យោងតាម​ពាក្យបណ្តឹង​រដ្ឋប្បវេណី​ដែល​ប្តឹង​ដោយ​ក្រសួងយុត្តិធម៌​អាមេរិក ប្រា​ក់ជាង ៣,៥ ពាន់​លាន​ដុល្លារ​តាម​ការចោទប្រកាន់​ត្រូវបាន​កេង​បន្លំ​ពី​ធនាគារ 1MDB​។ ការស៊ើបអង្កេត​នេះ​បានធ្វើឱ្យ​មានការ​រកាំរ​កូ​ស​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​អាមេរិក ជាមួយ​លោក​ណា​ជីប​បាន​ច្រើន​ចោលការ​ចោទប្រកាន់​នេះ ដោយ​លើកឡើងថា វា​ជាការ​ជ្រៀតជ្រែក​របស់​ប​រទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ម៉ាឡេស៊ី​៕ 

ប្រភព៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់