adverise with khmeread Untitled 1

ឃាត់​ខ្លួនបុរស​ ២ ​នាក់លេង​ល្បែង​ជល់​មាន់​

    កំពង់ចាម ៖ ក្រោយ​ទទួលបាន​នូវ​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​ល្អ​នា​ព្រឹក​ថ្ងៃទី​០១ វិច្ឆិកា ២០១៦​ម្សិលមិញ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​ដឹកនាំ​ដោយ វរសេនីយ៍ឯក ចាន់ ហោ អនុប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បានធ្វើការ​បង្ក្រាប​ល្បែង​ជល់​មាន់​មួយកន្លែង នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម​។​

    ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​អ្នកលេង​បាន​ចំនួន ២​ នាក់ ដោយ​មនុស្ស​ប្រមាណ​១០​នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​រួច​។ អ្នកលេង​ល្បែង​ជល់​មាន់​ទាំង​០២​នាក់​នេះ​មាន ទី​១. ឈ្មោះ អ៊ី ហយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ នៅ​ភូមិ​បឹង​ស្នាយ សំបួរមាស ក្រុង​កំពង់ចាម​ និងទី​២. ឈ្មោះ ឈា ងួន ភេទ​ប្រុស អាយុ៣០​ឆ្នាំ ទីលំនៅ នៅ​ភូមិ​បឹង​ស្នាយ សំបួរមាស ក្រុង​កំពង់ចាម​។ ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ជញ្ជីង​ថ្លឹង​មាន់​០១, ​ប្រដាប់​ក្រុងមាន់​០១, ​មាន់​៤​ក្បាល និង ម៉ូតូ​៣​គ្រឿង​។​

    វត្ថុតាង និង​អ្នកលេង​ទាំង ០២​ នាក់ ត្រូវបាន​នាំមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ប៉ូលិស​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជៀស​ឱ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ លេងល្បែង តែង​វិនាស​៕

adverise with khmeread

មតិយោបល់