adverise with khmeread Unnamed

ជនបរទេស​និង​ជនបរទេស​ បើកឡាន​បុក​ឡាន​បុក​គ្នា​នៅ​ស្រុក​ព្រៃនប់

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​ ​204-205 ​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​១​ ​វិច្ឆិកា ​ឆ្នាំ​២០១៦ រវាង​រថយន្ត​ និង​រថយន្ត​បើកបរ​ដោយ​ជនបរទេស​ទាំងសងខាង។​

    ប៉ូលិស​និ​យា​យា គ្រោះថ្នាក់​នេះ​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក ​RX 300 ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AJ-3134 ទិសដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​ បាន​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក ​4RUNNER​ ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-3787 ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ។​

    ក្រោយ​កើ​ត​ហេតុ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ដែល​តាម​សមត្ថកិច្ច​បញ្ជាក់ថា​សុទ្ធសឹង​ជា​ជនបរទេស​ (​មិនទាន់​ស្គាល់​សញ្ជាតិ​) និង​រងរបួស​តិចតួច​ផង​នោះ បាន​រត់​គេចខ្លួនបាត់​ដូចគ្នា​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែង​កើ​ត​ហេតុ​៕

adverise with khmeread

មតិយោបល់