adverise with khmeread Unnamed %282%29

កម្មករសំណង់​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​ចោមចៅ​

    ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​រងគ្រោះថ្នាក់​ដល់​ស្លាប់ បន្ទាប់ពី​ឆក់​ខ្សែភ្លើង​កាលពី​វេលា​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​២ ​វិច្ឆិកា​នេះ នៅ​ការដ្ឋាន​សំណ់​មួយ​នៅតាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ កាន កេ​ម ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុងកា​រដ្ឋា​ន មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​ត្រ​ពាំ​ក្រសាំង ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    ប៉ូលិស​បន្តថា ដំបូង​ជន​ង​គ្រោះ​បាន​លាយ​ស៊ី​ម៉ត៍​បូកជញ្ជាំង រួច​ក៏បាន​វិញ​ខ្សែភ្លើង​នៅក្បែរ​ជញ្ជាំង​បណ្តាលឱ្យ​ឆក់​សន្លប់​ត្រូវបាន​ម្ចាស់​សំណង់​នាំទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះកុសុមៈ​ក៏​ស្លាប់​តែម្តង​។ ​បន្ទាប់មក​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត៕

adverise with khmeread

មតិយោបល់