adverise with khmeread Untitled 1

ដំណឹង​ល្អ​សម្រាប់​អ្នក​ធាត់​! ពិសា​ភេសជ្ជៈ​នេះ​រាល់​យប់​មុន​ចូល​គេង ២ ម៉ោង ជួយ​ឱ្យ​ស្រក​ទម្ងន់​ទាំង​កំពុង​ដេកលក់​ស្រួល មិនបាច់​ហាត់ប្រាណ​នាំ​តែ​ហត់​

    ​បើ​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ហាត់ប្រាណ​សម្រក​ទម្ងន់​នោះទេ ភេសជ្ជៈ​ពិសា​ពេលយប់​នេះ​នឹង​ជួយ​អ្នក​សម្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​ពេល​អ្នក​សម្រាន្ត​លក់​។​

​    ​ទឹកឃ្មុំ​គឺជា​គ្រឿងផ្សំ​សំខាន់បំផុត​ក្នុង​ភេសជ្ជៈ​នេះហើយ​វា​នៅ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត ជាពិសេស​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​និង​ជំរុញ​សុខភាព​ទូទៅ​របស់​អ្នក​ទៀតផង​។​

​    ​ឈើអែម​គឺជា​គ្រឿងផ្សំ​បន្ទាប់ គ្រឿងទេស​នេះ​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល បញ្ចុះ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​ក្នុង​ឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការរំលាយ​អាហារ ជួយ​ឱ្យ​ឈាម​ដើរ​ស្រួល​និង​រំលាយ​ជាតិ​ខ្លាញ់​លឿន​។​

​    ​* គ្រឿងផ្សំ​និង​របៀប​ផ្សំ​៖
​    ​- ឈើអែម (​ម្សៅ​) ២ ស្លាបព្រា​កាហ្វេ​ទៅក្នុង​ទឹក​កំពុងពុះ​មួយ​កែវ បន្ទាប់មក​បើ​ភ្លើង​ល្មមៗ ១៥ នាទី​។​
​    ​- ទុកឱ្យ​ត្រជាក់ បន្ទាប់មក​ដាក់​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ពិសា​មុន​ចូល​គេង​។​

​    ​លើសពីនេះ​ភេសជ្ជៈ​នេះ​នៅ​ជួយ​លាង​ក្រពះ​និង​ពោះវៀន កម្ចាត់​បាក់តេរី ឬ​ប៉ារ៉ាស៊ីត និង​រំលាយ​ជាលិកា​ខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព​៕

ប្រភព​៖  naturalmedicinebox

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់