adverise with khmeread 1

Update: ស្លាប់ ១២ នាក់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងហ្សាការតាឥណ្ឌូនេស៊ី

ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​និង​ការបាញ់​កាំភ្លើង​នៅ​រដ្ឋធានី​ហ្សា​ការ​តា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានសម្លាប់​ជីវិត​មនុស្ស​ចំនួន​១២​នាក់ ហើយ​ឥឡូវ​ស្ថានភាព​ចលាចល​វិល​មករក​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ នេះ​បើតាម​ប៉ូលិស​ឥណ្ឌូនេស៊ី​។​ ប៉ូលិស​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ខណៈ​ការផ្ទុះ​នៅ​កន្លែង​ផ្សេងទៀត​ត្រូវបាន​បង្កឡើង​ដោយ​ការបោះ​គ្រាប់បែក​ពី​សំណាក់​ក្រុមមនុស្ស​ប្រុស​ជិះ​ម៉ូតូ ដែលមាន​គ្នា​សរុប ១៤ នាក់​។

​ប៉ូលិស​បីនាក់ ក្រុម​ភេរ​វករ​ប្រាំ​នាក់ ជន​ស៊ីវិល​៤​នាក់ (​ជនជាតិ​ហូ​ឡង់​ម្នាក់​) បានសម្លាប់​ដោយ​ការ​បំផ្ទុះ​នៅ​ហាង​កាហ្វេ Starbucks ហាង​ទំនិញ Sarinah និង​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​នៅ​ចំ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​។ បើ​យោងតាម​របាយការណ៍ ក្រុម​បំផ្ទុះ​គ្រាប់បែក​បី​អ្នក​បានគេច​ខ្លួន​ទៅ​តំបន់​ជិតខាង Cikni, Silpi និង Kuningan ក្បែរ​ស្ថានទូត​តួ​ក​គី​និង​ប៉ា​គី​ស្ថាន​។

​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​បាន​និយាយថា ពួកគេ​បាន​បោះ​សំអាត​ក្រុម​ភេរ​វក​ដែល​នៅសល់​ក្នុង​អគារ​បន្ទាប់​ការបាញ់​គ្នា​ដ៏​ខ្លាំងក្លា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​យោងតាម​សារព័ត៌មាន ABC News​។​

​មានការ​រាយការណ៍​មកទៀត​ថា ជនសង្ស័យ​ចំនួន​បួន​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ការ​ប្រមាញ់​មេក្លោង​ធំ​កំពុង​ស្ថិតក្នុង​ដំណើរ​ដើម្បី​ធានាថា ប៉ូលិស​ចាប់ខ្លួន​ក្រុម​អ្នក​វាយប្រហារ​បាន​ទាំងអស់​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់