adverise with khmeread Untitled 1

ល្ហុង​មាន​អា​ថ៍កំ​បាំង ៥ ចំណុច ដែល​ធ្វើឱ្យប៉ះពាល់​សុខភាព តែ​យើង​គ្រប់គ្នា​មិនបាន​ដឹង​សូម្បី​បន្តិច​

    ​ថ្វីបើ​ល្ហុង​ល្អ​សម្រាប់​សុខភាព​ទូទៅ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ប៉ុន្ដែ​មានរឿង​មួយចំនួន​ដែល​អ្នក​ត្រូវ​ជៀសវាង​ញ៉ាំ​ល្ហុង​ប្រសិនបើ​អ្នកមាន​បញ្ហា​ទាំងនេះ​។​

​    ​១. ប្រតិកម្ម​អា​ឡែ​រ​ស៊ី​ជាមួយនឹង​ជ័រ​របស់​ល្ហុង​
​    ​ដូចជា​ផ្លែ​ប៊ឺ​រ និង​ចេក​ដែរ ល្ហុង​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះថា Chitinase ដែលមាន​ទំនាក់ទំនង​នឹង​អ្នក​ដែលមាន​អាកា​រៈ​ប្រតិកម្ម​ជាមួយនឹង​ជ័រ​ផ្លែឈើ​។​

​    ​២. ស្ត្រី​មាន​ផ្ទៃពោះ​និង​បំបៅ​ដោះ​
​    ​កុំ​បរិភោគ​ល្ហុង ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ ព្រោះ​ល្ហុង​ក៏​ចាត់ទុកថា​ជា​ថ្នាំ​ដែរ​។ វា​មាន​សារធាតុ Papain ដែល​អាច​បំពុល​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​កូន​ដែល​កំពុង​បៅដោះ​។​

​    ​៣. ជំងឺ Carotenemia
​    ​ពិសា​អាហារ​ដែលមាន​ពណ៌​លឿង បៃតង ឬ​ទឹកក្រូច ដែលមាន​សារធាតុ Bata Carotene លើស​កម្រិត​អាច​បណ្ដាលឱ្យមាន​បញ្ហា​ស្បែក (​ពណ៌​លឿង ឬ​ទឹកក្រូច​) ដែល​ពាក្យ​បច្ចេកទេស​ហៅថា Carotenemia​។​

​    ​៤. ជំងឺ​ផ្លូវដង្ហើម​
​    ​មនុស្ស​ណា​ដែល​ពិសា​ល្ហុង​និង​កម្រិត​សារធាតុ Papain ច្រើនពេក​អាច​នឹងមាន​រោគសញ្ញា​វិលមុខ ឬ​ជំងឺហឺត រួមមាន​ទាំង​ស្រ​ម៉ុក ពិបាក​ដកដង្ហើម និង​តឹង​ច្រមុះ​។​

​    ​៥. គ្រួសតម្រងនោម​
​    ​ពិសា​វីតាមីន C មាន​ក្នុង​ល្ហុង​ច្រើន​ក្នុង​មួយថ្ងៃ​អាច​បង្កើន​រោគសញ្ញា​ពុល​តម្រងនោម​។ សារធាតុ Oxalate គឺជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​របស់​វីតាមីន C ពេលដែល​ល្ហុង​ត្រូវបាន​ដុត​រំលាយ​៕

adverise with khmeread
ប្រភព៖ foodandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់