adverise with khmeread Untitled 1

អ្នកនេសាទ​វៀតណាម ១៧ នាក់​ចូល​ដែន​សមុទ្រ​របស់លោក Duterte ទាំង​ភ័យ​ញាក់សាច់ តែ​ចុងក្រោយ​ប្រធានាធិបតី​ហ្វីលីពីន​ដោះលែង​ទាំងអស់ ដោយសារ​ហេតុផល​មួយ​នេះ​

    ​កាលពី​ថ្ងៃ​ពុធ ទី ០២ ខែវិច្ឆិកា​នេះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​ការសន្តោស​ប្រ​ណៃ​អ្នកនេសាទ​វៀតណាម​ចំនួន ១៧ នាក់ ដែល​ឆ្លង​ចូល​ដែនទឹក​ហ្វីលីពីន​ខុសច្បាប់ បន្ទាប់ពី​បញ្ជា​ឱ្យ​ដោះលែង​ពួកគេ​ក្នុង​កាយវិការ​មិត្តភាព​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ហាណូយ​។​

​    ​លោក Duterte បាន​បញ្ជា​ឱ្យ​ដោះលែង​បុរស​ទាំង ១៧ នាក់​នេះ ដែល​ជិះ​លើ​ទូក​នេសាត​បី​គ្រឿង កាលពី​ថ្ងៃទី ០៨ ខែកញ្ញា បន្ទាប់ពី​គាត់​បានធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​។​

​    ​គាត់​បាន​និយាយ គាត់​បានដឹង​ករណីនេះ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ហាណូយ​កាលពី​ចុងខែ​កញ្ញា ហើយ​ហ្វីលីពីន និង​វៀតណាម​ជា​ប្រទេស​តូច​ដែល​រង​សម្ពាធ​ពី​ប្រទេស​ធំៗ​។​

​    ​គាត់​បាន​និយាយថា "​ដូច្នេះហើយ​ទើប​យើង​ដាក់​សារៈសំខាន់​មកលើ​អាស៊ាន​។ នោះ​ជា​គ្នា​យើង​ទេ អ្នកជិតខាង​យើង​ទេ ហើយ​ពេលខ្លះ​យើង​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​គ្នា​យើង​"​។​

​    ​ក្រុម​អ្នកនេសាទ​ទាំងនោះ ដែល​ទូក​របស់​ពួកគេ​ផ្ទុក​ទៅដោយ​ឧបករណ៍​ថ្មីៗ បាន​បំពាក់​ស្លាក​ដ៏​ធំ​មួយ​ជាប់​ទូក​របស់​ពួកគេ​ដោយ​និយាយថា "​អរគុណ​លោក​ប្រធានាធិបតី Duterte! ពី​អ្នកនេសាទ​វៀតណាម​"​។​

​    ​លោក Duterte ក៏​សំអាង​ហេតុផល​មួយទៀត​ដែរ​ថា គាត់​ដោះលែង​ពួកគេ គឺ​ដោយសារ​ពួកគេ​គេច​ពី​អាកាសធាតុ​អាក្រក់ ដូច្នេះហើយ​ទើប​រំលោភ​ដែនសមុទ្រ​ហ្វីលីពីន​៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់