adverise with khmeread Untitled 1

បវរកញ្ញា​កំប៉េះគូថ​ស្អាត​ប្រេ​ស៊ី​ល Suzy Cortez ចង់​ធ្វើ​ការឱ្យ Putin ព្រោះ​គាត់​សាច់ដុំ​ធំ ហើយ​បន់​ឱ្យ​រុស្ស៊ី​ឈ្នះ​វើ​ល​ខាប់ ២០១៨

    ​នាង Suzy Cortez ដែល​ល្បីឈ្មោះ​ក្រោយ​ឈ្នះ​ការប្រកួត​បវរ​ក​ញ្ញ​កំប៉េះគូថ​ស្អាត​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំមុន បាន​និយាយថា នាង​លួច​កោតសរសើរ​លោក Putin ចំពោះ​រាងកាយ​មាំមួន និង សាច់ដុំ​ធំៗ​របស់គាត់​។ 

​    ​ហើយ​តារា​អាយុ ២៦ ឆ្នាំ​រូបនេះ​បន្ថែមថា នាង​សុខចិត្ត​បោះបង់​អាជីព​បង្ហាញ​ម៉ូត​កាប់​កប​របស់​នាង​ដើម្បី​ប្តូរ​យក​ជីវិត​ថ្មី​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី​ទៀតផង​។ 

​    ​Suzy និយាយថា "​ខ្ញុំ​នឹង​ប្រាប់ Putin ថា ខ្ញុំ​មើលឃើញ​គាត់​ជា​ប្រធានាធិបតី​ដ៏​រឹងមាំ​"​។ 

​    ​ហើយ​បើទោះបី​នាង​មិន​ធ្លាប់​ប្រឡូក​ក្នុង​នយោបាយ​ប្រេ​ស៊ី​ល ប៉ុន្តែ​នាង​និយាយថា នាង​នឹង​បញ្ចេញ​ឥរិយាបថ​ផ្សេង ប្រសិនបើ​នាង​សម្រេច​បំណង​ក្លាយជា​ពលរដ្ឋ​រុស្ស៊ី​។ 

​    ​នាង​បាន​និយាយថា "​ខ្ញុំ​ចង់​ក្លាយជា​ពលរដ្ឋ​រុស្ស៊ី​។ ជាការ​ពិត​នាង​ខ្ញុំ​មាន​សញ្ញាបត្រ​ច្បាប់ ហើយ​នាង​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឈប់​ពី​ការងារ​បង្ហាញ​ម៉ូត​ដើម្បី​រក​ការងារ​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី​"​។ 

​    ​Suzy ថែមទាំង​បង្ហាញ​ឈុត​ជម្រើសជាតិ​បាល់ទាត់​រុស្ស៊ី​ក្នុង​ការថត​រូបភាព​ផ្សាយពាណិជ្ជកម្ម​ទឹកជ្រលក់​មួយទៀត​ផង​។ 

​    ​នាង​សង្ឃឹមថា​រុស្ស៊ី​នឹង​ឈ្នះ​ពាន​វើ​ល​ខាប់ ២០១៨ ពេល​ប្រទេស​នេះ​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នាង​នឹងមិន​គាំទ្រ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ទេ​។ 

​    ​នាង​បន្ថែមថា "​បើ​រុស្ស៊ី​ឈ្នះ​វើ​ល​ខាប់​ពិតជា​អស្ចារ្យ​ណាស់​។ នាង​ខ្ញុំ​ពិតជា​ស្រឡាញ់​តុក្កតា​ម៉ា​ស្កុ​តរបស់​រុស្ស៊ី​ណាស់ មិន​ដូច​នៅ​ប្រេ​ស៊ី​ល​ទេ​។ វើ​ល​ខាប់​នៅទីនេះ​ពិតជា​បរាជ័យ​ធ្ងន់ធ្ងរ​ណាស់​"៕

ប្រភព៖ ​ដេលី​ស្តា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់