adverise with khmeread 1

ការពិសោធន៍​បែប​វិទ្យាសាស្ត្រ​ដោយ​ប្រើ​សំបក​កំប៉ុង ទាំង ៥ វិធី​នេះ នឹងធ្វើ​ឱ្យ​អ្នក​អង្គុយ​ឆ្ងល់​តាំងពីព្រឹករ​ហូ​តដល់​ល្ងាច​! ចំណុច​ទី ៥ អាច​បង្ហាត់​លោកអ្នក​ឱ្យដឹងពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​

    ​ការធ្វើ​ពិសោធន៍​តែង​ជា​រឿង​សប្បាយៗ​។ វា​ពិតជា​រីករាយ​ពេលដែល​អ្នកមាន​គំនិត​ប្លែកៗ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ធ្លាប់​ឃើញ​ការពិសោធន៍​បែប​វិទ្យាសាស្ត្រ​ជាមួយ​សំបក​កំប៉ុង​នោះទេ​។ 

​    ​ខាងក្រោម​នេះ​ជាការ​សាកល្បង​បែប​វិទ្យាសាស្ត្រ​ដ៏​គួរ​ភ្ញាក់ផ្អើល​ជាមួយ​សំបក​កំប៉ុង​៖
​    ​១. យក​សំបក​កំប៉ុង​ដាក់​ទឹក​បន្តិច រួច​ដាំ​លើ​ភ្លើង​ឱ្យ​ក្តៅ​ខ្លាំង ហើយ​ផ្កាប់​វា​ពីលើ​ចាន​ទឹក​មួយ​។ រំពេច​នោះ​កំប៉ុង​នឹង​ផ្ទុះ​ដូច​គ្រាប់បែក​អ៊ីចឹង​។ សម្គាល់​៖ ត្រូវ​ដាំ​ឱ្យ​ក្តៅ​ខ្លាំង ទើប​ផ្ទុះ​ល្អ​។​
​    ​២. ដាក់​សំបក​កំប៉ុង​ក្នុង​កែវ រួច​ផ្លុំ​វាពី​ចំហៀង នោះ​កំប៉ុង​នឹង​ហោះ​ចេញពី​ក្រៅ​កែវ​យ៉ាង​អស្ចារ្យ​។​
​    ​៣. បាត​កំប៉ុង​អាច​បិត​ជាប់សាច់​មនុស្ស​បាន ហើយ​បើ​អ្នក​ដាក់​ភេសជ្ជៈ​ខ្លះ​ក្នុង​សំបក​កំប៉ុង វា​នឹង​ជួយ​ឱ្យ​ស្អិត​ជាប់សាច់​មនុស្ស​រឹតតែ​បានល្អ​។ 
​    ​៤. យក​គែម​បាត​កំប៉ុង​កល់​ពីលើ​គែម​មាត់​កែវ ក្នុង​ទម្រង់​ប​ញ្ឈិ​ត​បន្តិច នោះ​កំប៉ុង​នឹង​ឈរ​នឹងថ្កល់​ពីលើ​គែម​មាត់​កែវ យ៉ាង​អច្ឆរិយៈ ប៉ុន្តែ​ត្រូវដាក់​ភេសជ្ជៈ​ខ្លះ​ក្នុង​សំបក​កំប៉ុង​នោះ ដើម្បីឱ្យ​វា​មាន​លំនឹង​។ 
​    ​៥. ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ ពេល​ដាក់​កំប៉ុង​វា​ចូលក្នុង​ទឹក វា​នឹង​លិច រីឯ​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ពេល​ដាក់​កំប៉ុង​វា​ចូលក្នុង​ទឹក កំប៉ុង​នឹង​អណ្តែត​។ នេះ​គឺ​ដោយសារ​ជាតិ​ស្ករ​មាន​ទម្ងន់ ដែល​អាចធ្វើឱ្យ​កំប៉ុង​លិច​បាន ដូច្នេះ លោកអ្នក​អាច​សម្គាល់​យ៉ាង​ងាយ​ថា​តើ​ភេសជ្ជៈ​នោះ​មាន​ជាតិ​ស្ករ​ឬ​អត់ តាមរយៈ​ទម្លាក់​កំប៉ុង​ចូល​ទឹក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់