adverise with khmeread Untitled 1

ទម្លាប់​គ្រោះថ្នាក់​មុន​ចូល​គេង​ទាំង ១១ នេះ អ្នក​គួរតែ​ចៀសវាង​ឱ្យបាន​

    ​ខាងក្រោម​នេះ​ជា​ទម្លាប់​គ្រោះថ្នាក់​មុន​ចូល​គេង​ទាំង ១១ ជាពិសេស​ប្រសិនបើ​អ្នក​គេង​មិន​លក់​រាល់​យប់​ស្រាប់​៖

​    ​១. កុំ​ផឹកទឹក​ច្រើន​មុន​ចូល​គេង ព្រោះ​នឹងធ្វើ​ឱ្យ​ភ្ញាក់ ២ ទៅ ៣ ដង នៅ​កណ្តាលអធ្រាត្រ ដើម្បី​បត់ជើងតូច​។​
​    ​២. កុំ​ដេក​ថ្ងៃ​នៅ​ម៉ោង ១២ ថ្ងៃត្រង់ និង​ត្រូវ​ប្រាកដថា​ចូល​គេង​ទៀងពេល​រាល់​យប់ ដើម្បីឱ្យ​ខួរក្បាល​បាន​សម្រាក​។​
​    ​៣. មុន​ចូល​គេង ១ ម៉ោង មិនគួរ​ប្រើ​របស់​អេ​ឡិច​ត្រូ​ច​និ​ច ព្រោះ​វា​នឹង​ដាស់​ខួរក្បាល​ឱ្យ​ភ្ញាក់ ជាហេតុ​ធ្វើឱ្យ​ដេក​មិន​លក់​។​
​    ​៤. ហាម​អាន​សៀវភៅ​មុន​ចូល​គេង បើ​អាន គួរ​អាន​មុន​ចូល​គេង ២ ម៉ោង ព្រោះ​សៀវភៅ​ដែល​អ្នក​ចូលចិត្ត នឹង​ធ្វើឱ្យ​អ្នកអាន​ជក់​ដេក​រឹតតែ​លែង​លក់​។ 
​    ​៥. ចៀសវៀង​ទិញ​នាឡិការោទិ៍​មាន​ភ្លើង​ភ្លឺ ព្រោះ​ភ្លើង​អេក្រង់​រំខាន​ដល់​ដំណេក និង​ធ្វើឱ្យ​ដេក​លែង​លក់​។ 
​    ​៦. កុំ​ទិញ​ពូក​អន់​រឹង​ពិបាក​ដេក គួរ​ទិញ​ពូក​គុណភាព​ល្អ​ទន់​ល្មឿយ​។ 
​    ​៧. កុំ​ទទួលទាន​អាហារ​ពេល​ជិត​ចូល​គេង ព្រោះ​ក្រពះ​នឹង​កិន​រំលាយ​អាហារ ហើយ​វា​នឹង​ដាស់​អ្នក​ពេញ​មួយ​យប់​។​
​    ​៨. មុន​ចូល​គេង ៣ ម៉ោង ហាម​ហាត់ប្រាណ​ដាច់ខាត ព្រោះ​វា​ធ្វើឱ្យ​ខួរក្បាល​សកម្ម ដេក​មិន​លក់​ទេ​។ 
​    ​៩. បើ​ត្រជាក់​ជើង​ក៏​ដេក​មិន​លក់​ដែរ ដូច្នេះ​ត្រូវ​រក​អ្វី​កម្តៅ​ជើង​ឱ្យ​ក្តៅ​ឧណ្ហៗ​សិន ឬ ពាក់​ស្រោមជើង​។ 
​    ​១០. បើ​ចង់​ងូតទឹក ដុសធ្មេញ ឬ​លុបមុខ កុំ​ធ្វើ​នៅពេល​ចូល​គេង ត្រូវធ្វើ​គេង ៣ ទៅ ៤ ម៉ោង​។ 
​    ​១១. កុំ​ផឹក​កាហ្វេ​មុន​ចូល​គេង បើ​ចង់​ណាស់ គួរ​ផឹក​មុន ៤ ម៉ោង​។​

​    ​គេង​មិន​លក់​រាល់​យប់​ធ្វើឱ្យ​អាយុ​ខ្លី ព្រោះ​អ្នកនឹង​ប្រឈម​ជំងឺ​ច្រើន​មុខ រួមទាំង​ទឹកនោមផ្អែម លើសឈាម ដាច់​សរសៃឈាម​ខួរក្បាល ។​ល​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់