adverise with khmeread Untitled 1

បាយដំណើប​ដុត​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​វិធី​ធ្វើ​ងាយ​នុះ​ងាយ (​បើ​មាន​សាច់​អាំង​ទៀត​រឹតតែ​ឡូយ​)

    ​ថ្ងៃនេះ​បើ​លោកអ្នក​មិនដឹងថា​ត្រូវ​រក​អាហារសម្រន់​ណា​មក​ទទួលទាន សូម​សាកល្បង​អាហារសម្រន់ "​បាយដំណើប​ដុត​" ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​វិធី​ធ្វើ​ក៏​ងាយស្រួល​មិន​នឹកស្មាន​នោះដែរ​។  

​    ​គ្រឿងផ្សំ​៖ 
​    ​- បាយដំណើប​ដាំ​ឆ្អិន​ល្អ​រួចជាស្រេច (​បរិមាណ តាម​ចំណង់​ចំណូលចិត្ត​)
​    ​- ស៊ុតមាន់ ឬ​ស៊ុតទា​ក៏បាន (​លៃលក​តាម​ការគួរ​)

​    ​វិធី​ធ្វើ​៖ 
​    ​- យក​បាយដំណើប​ដែល​ដាំ​ឆ្អិន​ល្អ ពូត​ចេញ​តាម​រូបរាង​ដែល​លោកអ្នក​ពេញចិត្ត រួច​ដោត​ឈើ​ចង្កាក់​
​    ​- គោះ​ស៊ុត (​ហើយ​អាច​លាយ​គ្រឿង​តាម​ចំណូលចិត្ត​)
​    ​- យក​បាយដំណើប​ដែល​ដោត​ឈើ​ចង្កាក់​រួចមក​អាំង​
​    ​- លាប​ស៊ុត​ដែល​លាយ​គ្រឿង​រួច​ទៅ​លាប​ពីលើ​បាយដំណើប​រហូតដល់​ក្រៀម​ក្រហមព្រឿងៗ​ល្អ ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់