adverise with khmeread Hoverboard fire

ដោយសារ​ឧបករណ៍ Hoverboard នេះ​មួយ​ធ្វើឱ្យ​ឆេះ​ផ្ទះ​តម្លៃ ១ លាន​ដុល្លារ ប៉ុន្តែ​ធ្ងន់​ក​ត្រង់​ម្ចាស់ផ្ទះ​ប្តឹង Amazon ទារ ៣០ លាន​ដុល្លារ​

    ​ប្ដី​ប្រពន្ធ​មួយគូ​មកពី​ទីក្រុង Nashville បាន​ប្ដឹង​ក្រុមហ៊ុន Amazon និង​ទាមទារ​សង​ការខូចខាត ៣០ លាន​ដុល្លារ បន្ទាប់ពី​ក្ដារបន្ទះ Hoverboard មួយ​បាន​បំផ្លាញ​ផ្ទះ​តម្លៃ ១ លាន​ដុល្លារ​របស់​ពួកគេ​។ ប្ដី​ប្រពន្ធ​នោះបាន​អះអាងថា ពួកគេ​បាន​ព្យាយាម​យ៉ាង​លំបាក​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ផលិត​ឧបករណ៍​នេះ​។ ដោយ​អនុលោម​តាម​ប្រការ​មួយ​មានចែង​ក្នុង​ច្បាប់​របស់​រដ្ឋ Tennessee សហរដ្ឋអាមេរិក ឥឡូវ​ពួកគេ​កំពុង​ប្ដឹង​អ្នកលក់ គឺ​ក្រុមហ៊ុន Amazon​។​

​    ​ចាប់តាំងពី​ក្ដារបន្ទះ​នេះ​ផ្ទុះ​ឆេះ​រីក​រាលដាល​ច្រើន​ក្នុងឆ្នាំនេះ ក្រុមហ៊ុន Amazon បាន​បញ្ឈប់​ការលក់​ក្ដារបន្ទះ​នេះ​តាំងពី​ខែកុម្ភៈ ឆ្នាំ ២០១៦​។​

​    ​កាលពី​ថ្ងៃទី ៩ ខែមករា ក្ដារបន្ទះ​នេះ​ត្រូវបាន​ប្ដី​ប្រពន្ធ​មួយគូ​ចោទប្រកាន់​ក្រុមហ៊ុន Amazon បណ្ដាលឱ្យ​ឆេះ​ផ្ទះ​តម្លៃ ១ លាន​ដុល្លារ​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee​។ ក្ដារបន្ទះ​នេះ​ត្រូវបាន​ទិញ​ដោយ Brian និង Megan Fox សម្រាប់​បុណ្យ​ណូអែល​។ ប៉ុន្មាន​ថ្ងៃក្រោយ​មកវា​ក៏​ឆេះ​ដុត​កម្ទេច​ផ្ទះមួយ ហើយ​ប៊ិះ​នឹង​សម្លាប់​កូន​របស់​ពួកគេ​ទៀតផង​។ នេះ​យើង​តាម​ការអះអាង​របស់​អ្នក​ទាំងពីរ​។​

​    ​កាលពី​សប្ដាហ៍​មុននេះ ប្ដី​ប្រពន្ធ​នេះ​បានដាក់​ពាក្យបណ្ដឹង​និង​ទាមទារ​ការខូចខាត​ពី​ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន​លក់​មកឱ្យ Amazon គឺ ក្រុមហ៊ុន W2M Trading​។ ពាក្យបណ្ដឹង​នោះ​អះអាងថា ក្ដារបន្ទះ​គឺជា​របស់​ក្លែងក្លាយ​មកពី​ប្រទេស​ចិន​ជាមួយនឹង​ថ្ម​ក្លែងក្លាយ​។​

​    ​ហើយ​គ្រួសារ​រងគ្រោះ​អះអាងថា ពួកគេ​មិនទាន់​រកឃើញ​ក្រុមហ៊ុន​ផលិត​ក្ដារបន្ទះ​នេះ​នៅឡើយ​ទេ​។ ហើយ​តាមច្បាប់​ប្រសិនបើ​រក​មិនឃើញ​ក្រុមហ៊ុន​ផលិត​ទេ មាន​សិទ្ធិ​ប្ដឹង​អ្នក​លក់បាន គឺ Amazon​។ ជា​លទ្ធផល​ប្ដី​ប្រពន្ធ​បាន​ប្ដឹង​ទារ​សំណង​ពី​ក្រុមហ៊ុន Amazon និង​ទារ​ថ្លៃ​ខូចខាត ៣០ លាន​ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់