adverise with khmeread Acv 1

ទឹកខ្មេះ​ជ្រលក់​បបែល មិនអាច​ផឹក​លេង​បានទេ ប៉ុន្តែ​ទឹកខ្មេះ​ប៉ោម​អាច​ផឹក​បាន ហើយ​បើ​ផឹក​រាល់ថ្ងៃ អ្នកនឹង​ឃើញ​អត្ថប្រយោជន៍​សុខភាព ២២ ចំណុច​នេះ​

    ​ត្រឹមតែ​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​មួយ​កែវ ផឹក​រាល់​ព្រលឹម​ឡើង អ្នក​អាច​ព្យាបាល​និង​ដោះស្រាយ​បញ្ហា​២២​យ៉ាងដូច​ខាងក្រោម​។​

​    ​១. សម្រក​ទម្ងន់​។​


​    ​២. ព្យាបាល​ឫស (​ត្រាំ​សំឡី​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​បិត​លើ​ឫស ២០ នាទី​)​។ (​ករណីនេះ​មិនត្រូវ​ការផឹក​ទេ​)


​    ​៣. ប្រឆាំងនឹង​មេរោគ​ផ្សិត​។​


​    ​៤. ជួយ​រក្សា​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល​ល្អ​។​


​    ​៥. ជួយ​ដល់​សុខភាព​ឆ្អឹង​រឹងមាំ​។​


​    ​៦. សម្ពាធ​ឈាមមាន​ស្ថិរភាព​។​


​    ​៧. ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​។​


​    ​៨. ជួយ​ថែ​ឫសគល់​សក់​។​


​    ​៩. ប្រឆាំងនឹង​ជំងឺ​រលាក​សន្លាក់​។​


​    ​១០. ប្រើ​ធ្វើជា​ទឹក Toner លាប​លើ​ស្បែក​។ (​ករណីនេះ​មិនត្រូវ​ការផឹក​ទេ​)


​    ​១១. ធ្វើឱ្យ​មាត់​មាន​ក្លិន​ល្អ (​ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​លាយ​ជាមួយនឹង​ទឹក ៣ ទៅ ៤ នាទី​)​។​


​    ​១២. បញ្ឈប់​អាស៊ីត​ក្នុង​ក្រពះ​។​


​    ​១៣. បំបាត់​ក្រហាយ​ឆ្អល់​ក្នុង​ពោះ​។​


​    ​១៤. បង្ការ​ពិបាក​រំលាយ​អាហារ​។​


​    ​១៥. បំបាត់​ឈឺបំពង់ក​។​


​    ​១៦. បំបាត់​ការឈឺចាប់​ដោយសារ​សត្វល្អិត​ទិច​ឬ​ខាំ (​លាប​ទឹកខ្មេះ​ប៉ោម​លើ​ចំណុច​ទិច​ឬ​ខាំ​)​។​


​    ​១៧. បំបាត់​តឹង​ច្រមុះ (​លាយ​ទឹកខ្មេះ​ប៉ោម​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ផឹក​)​។​


​    ​១៨. បំពេញ​ថាមពល​ក្នុង​ខ្លួន​។​


​    ​១៩. បំបាត់​ហើម និង​បណ្ដេញ​ជាតិពុល (​ទឹកខ្មេះ​ប៉ោម​ពីរ​កែវ​ដាក់​ក្នុង​ធុង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ត្រាំ​ដៃ​និង​ជើង​)​។​


​    ​២០. ជួយ​ឱ្យ​ធ្មេញ​ស (​ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​ជួយ​កម្ចាត់​ក្រមរ និង​សម្លាប់​បាក់តេរី​ក្នុង​មាត់​)​។​


​    ​២១. ជួយ​កាត់បន្ថយ​សរសៃ​ប៉ោង​។​


​    ​២២. បំបាត់​ក្លិន​ខ្លួន (​លាប​តិចៗ​លើ​កន្លែង​ធុំក្លិន​)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់