adverise with khmeread 1

ពួក ISIS នេះ​សាហាវ​ណាស់ យក​កាំភ្លើងយន្ត​បាញ់​អ្នកទោស​បំបែក​សាកសព​យ៉ាង​ឃោរឃៅ​

    ​ពួក​ជី​ហាដ​ដ៏​ឃោរឃៅ​បាន​បញ្ចេញ​វីដេអូ​ដ៏​សាហាវ​មួយទៀត​អំពី​ការសម្លាប់​អ្នកទោស​ម្នាក់​នៅក្នុង​វីដេអូ​ឃោសនា​របស់​ពួកវា​។​

​    ​ក្រុម​ភេរវកម្ម​នេះ​កំពុង​បន្ត​ព្យាយាម និង កំពុងបង្វែរ​ការចាប់​អារម្មណ៍​របស់​មនុស្ស​រស់នៅក្នុង​ក្រុង​ដែល​ពួកវា​កាន់កាប់​ចេញពី​បរាជ័យ​ដែល​កំពុង​លេច​ស្រមោល​ស្ទង់ៗ​របស់​ពួកវា​។​

​    ​ស្តេចត្រាញ់​នៅក្នុង​រដ្ឋធានី​របស់​ពួក ISIS បាន​បញ្ចេញ​វីដេអូ​រយៈពេល ៨ នាទី​ខណៈ​ពួកគេ​វា​កំពុង​ប្រឈម​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​។​

​    ​នៅ​ដើម​វីដេអូ​នេះ ពួកគេ​ជី​ហាដ​បាន​សម្ភាសន៍​អ្នកទោស​របស់ខ្លួន មុននឹង​ពួកវា​នាំ​បុរស​ម្នាក់​នោះ​ចេញពី​អគារ​។ បន្ទាប់មក ជន​សកម្មប្រយុទ្ធ​ម្នាក់​ក៏​បង្ខំ​ឱ្យ​បុរស​នោះ​អង្គុយ​លុតជង្គង់ មុននឹង​ពួកវា​ប្រើ​កាំភ្លើងយន្ត​ដែល​បំពាក់​លើ​រថយន្ត Toyata Pick Up បាញ់រះ​បំបែក​សាកសព​តែម្តង​៕

ប្រភព៖ ដេលីស្ដា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់