adverise with khmeread Untitled 1

ញាក់សាច់​! ក្រុមហ៊ុន​បង្ហាញ​ម៉ូត Victoria's Secret ឱ្យ​អ្នកដើរ​ម៉ូត​ខ្លួន​ពាក់អាវ​ទ្រនាប់​ធ្វើ​ពី​ពេជ្រ ៩.០០០​គ្រាប់​និង​ពែ​ក្ស ១៨​កា​រ៉ាត់​

    ​សម្រាប់​ដំណើរ​ទៅកាន់​ទីក្រុង​ពន្លឺ​ដ៏​អស្ចារ្យ​នៅ​អឺរ៉ុប ក្រុមហ៊ុន​បង្ហាញ​ម៉ូត Victoria's Secret នឹង​បន្ថែម​ភាព​ទាក់ទាញ​បន្ថែមទៀត​ទៅក្នុង​អាវទ្រនាប់​ដ៏​ល្បីឈ្មោះ​របស់ខ្លួន​គឺ "Fantasy Bra"​។​

​    ​ក្រុមហ៊ុន L Brands បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាវទ្រនាប់​ហៅថា "Bright Night Fantasy Bra" របស់ខ្លួន ដែល​នឹង​ត្រូវដាក់​បង្ហាញ​អំឡុង​ការបង្ហាញ​ម៉ូត​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Victoria's Secret នឹងមាន​តម្លៃ ៣ លាន​ដុល្លារ​។ តម្លៃ​អាវ​នេះ​ខ្ពស់ជាង​អាវទ្រនាប់ "Fireworks Fantasy Bra" កាលពី​ឆ្នាំមុន ១ លាន​ដុល្លារ​។​

​    ​អាវទ្រនាប់​ឆ្នាំនេះ​ត្រូវបាន​រចនា​ឡើងជា​មួយ​ត្បូង​ពេជ្រ​ជាង ៩.០០០ គ្រាប់ និង​ពែ​ក្ស ១៨ កា​រ៉ាត់​ទៀត​។ ម៉ាក​អាវទ្រនាប់​ប្រភេទ​នេះ កាលពី​ឆ្នាំមុន​ក៏មាន​មាស ១៨ កា​រ៉ាត់​ផងដែរ ប៉ុន្តែ​មាន​ត្បូង​ពេជ្រ​ត្រឹមតែ ៦.៥០០ គ្រាប់​ប៉ុណ្ណោះ​។​

​    ​អាវ "Fantasy Bra" មាន​ទម្ងន់​ជាង ៤៥០ កា​រ៉ាត់ ហើយ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Eddie Borgo​។​

​    ​អាវ​នេះ​នឹងដាក់​បង្ហាញ​ជា​លើកដំបូង​អំឡុង​ការដើរ​ម៉ូដ Victoria's Secret នៅ​ទីក្រុង​ប៉ារីស​ថ្ងៃទី ៥ ធ្នូ ហើយ​កម្មវិធី​នេះ​ក៏​នឹង​ផ្សាយ​តាមរយៈ CBS ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់