adverise with khmeread Unnamed

នៅ​សុខៗ​រថយន្ត​ទំនើប​ឆ្លងភ្លើង​ឆេះ​ពេល​បើក​ចូល​ចាក់​សាំង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បាន​ឆ្លងភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខណៈ​ម្ចាស់​រថយន្ត​បើក​ចូល​ស្ថានីយ​ប្រេង​បម្រុង​ចាក់​សាំង ដែល​ហេតុការណ៍​ឆេះ​រថយន្ត​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង៦ ​និង​៤៥​នាទី​ព្រលប់​ថ្ងៃទី​២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ នៅក្នុង​ស្ថានីយ៍​ប្រេង PTT តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្បែរ​ក្លោងទ្វារ​ចូល​វត្ត​នាគ​វ័​ន្ត ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    រថយន្ត​ដែល​ឆេះ​ខាងលើ​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-9689 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ។​

    បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ខាងលើ​បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្សី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ស្តាំ​ចូល​កា​រ៉ា​ស់​សាំង PTT បម្រុង​ចាក់​សាំង តែ​ពេលដែល​កំពង់​បត់​ចូល​នោះ​បុគ្គលិក​ចាក់​សាំង​បានឃើញ​អណ្តាតភ្លើង​ឆេះ​ចេញពី​ក្រោម​រថយន្ត​ផ្នែក​ខាងមុខ។​

    ឃើញ​ដូចនេះ​បុគ្គលិក​រូបនោះ​បានរ​ត់ម​ក​ប្រាប់​អ្នកបើកបរ​ថា​មាន​ភ្លើង​ឆេះ​ក្រោម​រថយន្ត ហើយ​ឱ្យ​បើក​ចេញពី​ហាង​សាំង​ជា​ប្រញាប់​ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ខ្លាំង។​

    គ្រាន់តែ​អ្នកបើកបរ​បើក​ចេញ​មកវិញ ​មិនទាន់​ដល់​ថ្នល់​ផង​ភ្លើង​ក៏​ចាប់ផ្តើម​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តងទៅ ធ្វើឱ្យ​ម្ចាស់​ស្ទុះ​រត់​ចេញពី​ក្នុង​រថយន្ត​យ៉ាង​លឿន។​

    ចំណែក​បុគ្គលិក​នៅក្នុង​ហាង​សាំង​នោះបាន​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​រហូត​រលត់​ទាំងស្រុង។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ទាក់ទង​ហៅ​ខាង​យានដ្ឋាន​មក​ស្ទួ​ច​រថយន្ត​ចេញពី​កន្លែងកើតហេតុ​ដើម្បី​យកទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង៕​

 

adverise with khmeread

មតិយោបល់