ភាពជោគជ័យដ៏ធំសម្បើមរបស់អ្នកដឹកនាំរឿង លោក Aanand L Rai ជាមួយតួសម្តែងដ៏ល្បីឈ្មោះប្រចាំនៅឥណ្ឌាគឺលោក Shah Rukh Khan បានល្បីរន្ធឺពេញបណ្តាញព័ត៌មាននៅប្រទេសអាស៊ីខាងត្បូងមួយនេះរហូត ឱ្យតែរឿងរបស់អ្នកទាំងពីរចេញភ្លាម។
ទោះយ៉ាងណា យោងតាមព័ត៌មានានាឱ្យដឹងថា លោក Aanand L Rai បែរនាំតារាសម្តែងស្រី Katrina Kaif និងនាង Deepika Padukone សម្រាប់ភាពយន្តថ្មីរបស់គាត់មកសម្តែងជាមួយលោក Shah Rukh Khan ទៅវិញ។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា នាង Katrina Kaif បានបញ្ជាក់យ៉ាងច្បាស់ថា នាងនឹងមិនសម្តែងក្នុងរឿងថ្មីឡើយប្រសិនបើនាង Deepika Padukone ចូលរួមសម្តែងដែរ។ អ៊ីចឹង រឿងនេះបានន័យថា នាង Katrina គឺចង់ក្លាយជាតួស្រីដ៏លេចធ្លោតែម្នាក់គត់ក្នុងរឿងថ្មីរបស់លោក Aanand L Rai៕
