adverise with khmeread Unnamed %283%29

ទំនង​ស្រវឹង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស មួយគ្រឿង​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​១​កង់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បាន ដាច់​កង់​មុខ​ខាងឆ្វេង​ចេញមកក្រៅ សង្ស័យ​អ្នកបើក​ស្រវឹង​ហើយ​បើក​លឿន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទាត​ចេញ​ក្រៅ​អស់​១​កង់ រីឯ​អ្នកបើកបរ ទុក​រថយន្ត​ចោល​កន្លែងកើតហេតុ​ហើយ​គេចខ្លួនបាត់។​

    ហេតុការណ៍​កាលពី​វេលា​ម៉ោង១១ និង៣០​នាទី​យប់ នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត មុខ​ក្លោងទ្វារ​ចូល​ផ្សារ​រតនា​ផ្លា​ហ្សា​ខាងលិច ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​សន្តិសុខ​ម្នាក់​យាម​នៅ​ជិត​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ រថយន្ត​ខាងលើ​ម៉ាក ឡិច​ស៊ី​ស​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2X-3912 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ទិសដៅ​ត្បូង​ទៅ​ជើង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ មាន​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក ជាមួយ​កង់​ខាងឆ្វេង បណ្តាលឱ្យ​របាំង​ថ្ម​១​កង់​ប៉ើង​ចេញទៅ​ម្ខាង​ផ្លូវ​ហើយ​រថយន្ត​បាន​ដាច់​កង់​ចេញមកក្រៅ​ស្រុត​តួ​រថយន្ត​ដល់​ដី​ទៅមុខ​លែ​រួច។​

    សន្តិសុខ​ដដែល​បន្តថា ​មួយសន្ទុះក្រោយមក​ក៏មាន​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក មក​យក​អ្នកបើកបរ​ចេញទៅ​បាត់​ដោយ​កាយវិការ របស់​អ្នកបើករថយន្ត​ឡិច​ស៊ី​ស រាង​ទន់​ទំនងជា​ស្រវឹង​។​

    ក្រោយមក​ប៉ូលិស​ចរាចរណ៍​ដែល​ប្រចាំ​នៅ​គោលដៅ​ស្តុ​ប​ជិត​កន្លែងកើតហេតុ បានមក​មើល​និង​បាន​ទាក់​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង មក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅកាន់ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕​

 

adverise with khmeread

មតិយោបល់