adverise with khmeread Gifffy

Gifty Louise គ្រោងចាកចេញពីអង់គ្លេស បន្ទាប់ពីត្រូវបោះឆ្នោតទម្លាក់ពីកម្មវិធី X Factor

          Gifty Louise បាន​ធ្លាក់ពីការ​ប្រកួត​កាលពីសប្តាហ៍​មុន​។ ​បន្ទាប់ពី​បាន​បង្ហើបប្រាប់ពី​ការ​ឈឺចិត្ត​របស់នាង​ដោយសារតែ​ខ្ទាតចេញពី​កម្មវិធីប្រឡង​ចម្រៀង X Factor បេក្ខនារី Gifty Louise បាន​បង្ហើបប្រាប់​ថា នាង​មាន​គម្រោង​ចាក​ចេញពី​ប្រទេសអង់គ្លេស។

          Gifty វ័យ​២០​ឆ្នាំ​បាន​ព្រលយ​ពាក្យ​ថា នាង​គ្រោងនឹង​ផ្លាស់ទៅរស់នៅ​ទី ក្រុង​ឡូសអែនជើឡេស ក្នុង​បំណង​បន្ត​ក្តីសុបិន​ក្នុង​វិស័យ​ចម្រៀង។ Gifty បាន​បង្ហាញ​គម្រោងរបស់នាង​តាម​ទ្វីតធើ​ នៅពេល​នាង​ឆ្លើយ​តប​នឹង​អ្នកធ្វើ​ខមមិន​ម្នាក់តាម​បណ្តាញសង្គមទ្វីតធើ។

          Gifty បាន​ឆ្លើយ​ថា “​ LA កំពុង​ស្រែក​ហៅ​ឈ្មោះ​របស់ខ្ញុំ​។ វាពិតជា​ទីក្រុង​ដ៏ស្រស់ស្អាត”។

          ​កាលពីរាត្រីថ្ងៃអាទិត្យ អ្នកទស្សនា​កម្មវិធី X Factor មាន​អារម្មណ៍​ក្តៅក្រ​ហាយ​នៅ​ពេលបេក្ខនារី Gifty ត្រូវ​បានចៅក្រម​​បោះឆ្នោត​ទម្លាក់​ចេញពី​ការ​ប្រកួត​ប្រជែង​​។

          តារាចម្រៀង​ស្រីរូបនេះ​រឹតតែ​បាក់មុខទៅទៀត​នៅ​ពេល​អ្នក​បង្ហាត់បង្ហាញ​របស់​នាង​គឺលោក Simon Cowell ក៏ទំនងជា​បោះឆ្នោត​ទម្លាក់នាងផងដែរ​នោះ​។ Gifty បាន​ធ្វើ​កា​រអះអាង​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ថា នាងដឹងអំពី​ការ​ចាក​ចេញ​របស់​នាង​តាំង ពី​២៤​ម៉ោង​មុន​រឿងនេះកើតឡើង​ទៅទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់