adverise with khmeread Woman 2

ស្ត្រីម្នាក់នេះធ្វើឲ្យអ្នកធ្វើដំណើរដទៃទៀតស្រឡាំកាំងដោយសារចំហល្វែងលើពេលកំពុងបើកបរ

          ស្ត្រី​អាថ៌កំបាំង​ម្នាក់នេះ​ធ្វើ​ឲ្យ​អ្នក​បើក​បរផ្សេងទៀត​ភ្ញាក់ផ្អើល ខណៈ​ពេល​នាង​បើក​បរ​តាម​ផ្លូវ​ទាំង​អាក្រាត​កាយ​និង​រាំ​តាមបទភ្លេង​យ៉ាងរំភើយ។

          ស្ត្រីដែល​គេមិនស្គាល់អត្តសញ្ញាណ​នេះ​បញ្ចេញ​ដើម​ទ្រូង​កណ្តាល​វាល​ ខណៈ​នាងធ្វើ​ដំណើរ​ទៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

          ដោយ​មាន​ពាក់វ៉ែនតា​ខ្មៅ​ផងនោះ នាងហាក់ដូចជា​មិន​ខ្វល់នឹង​ការចាប់​អា​រម្មណ៍​របស់​អ្នក​ធ្វើ​ដំណើ​រដទៃ​ដែល​កំពុង​បើក​បររថយ​ន្ត​ដែល​ខ្ពស់ជាងរថយន្ត​របស់​នាងនោះទេ។

          ផ្ទុយទៅវិញ នាងបានបង្ហាញ​ឫកពារ​ហាក់ដូចជា​មិនខ្វល់​នឹងពិភព​លោក​​ដោយ​លើក​ដៃ​គ្រវី​ដាក់ពួកគេ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិសគ្នា។ គេមិន​ដឹង​ច្បាស់ថា តើ​រូបភាព​វីដេអូ​ឃ្លីប​ដែលកំពុង​ល្បីល្បាញពេញ​វេបសាយ​នៅ​អាហ្សង់​ទីន​លេចធ្លាយ​តាមរបៀបណានោះទេ។

          ទោះបីជា​យ៉ាងណា គេជឿថា រឿងនេះកើតឡើង​ បន្ទាប់ពីស្ត្រីរូបនេះ​បាន​ស៊ែ​វីដេអូឃ្លីបនេះ​ជាមួយមិត្ត​ភក្តិ​ម្នាក់តាម​ WhatsApp ។

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់