adverise with khmeread Unnamed %281%29

ក្មេង​ទំនើង​មួយក្រុមដេញវាយគ្នាពេញ​ផ្លូវត្រូវ​សមត្ថកិច្ច​ចាប់ក្របួច​ ហើយទើបដឹងថាឈ្លោះគ្នារឿង​ចេញ​លុយ​មិន​ស្មើនិងគំនុំចាស់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​៧​នាក់​ចេញពី​ផឹក​ស៊ីតុ​តែមួយ​សោះ​ឈ្លោះ​គ្នា​រឿង​ចេញ​លុយ​មិន​ស្មើគ្នា​ហើយ​បាន​បង្ក​ហិង្សា​តាមផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​​ និង​៣០​នាទី​យប់​ថ្ងៃទី​២ ​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ​ត្រង់ចំណុច​ក្បែរ​ក្លោងទ្វារ​ច្រកចូល​វត្ត​សំរោង​អណ្ដែត ស្ថិត​តាមផ្លូវ​វត្ត​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ក្រុ​ម​ក្មេងស្ទាវ​មួយក្រុម​គ្នា​៧​នាក់​ជិះ​ម៉ូតូ​បី​គ្រឿង​ចេញពី​ហាង​ផឹក​ស៊ី​មួយកន្លែង​ជិត​វត្ត​សំរោង​អណ្ដែត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​អ្នក​ទាំងអស់នោះ​ដោះ​ខ្សែក្រវ៉ាត់​វ៉ៃ​គ្នា​ពេញ​ផ្លូវ​បង្ក​ភាពអនាធិបតេយ្យ​។​

    ទើប​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះបាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​ក្រុង​ចុះមក​ធ្វើការ​បង្ក្រាប​ទាន់ពេលវេលា​ហើយ​ឃាត់​បាន​មនុស្ស​ចំនួន​៧​នាក់​និង​ម៉ូតូ​៣​គ្រឿង ហើយ​នាំ​អ្នក​ទាំងអស់នោះ​យកទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​សាកសួរ។​

    បើតាម​ការផ្ដល់​ព័ត៌មាន​ពី​ក្រុមក្មេងស្ទាវ​ខាងលើ​បានឱ្យដឹងថា ពួកគេ​ទើបតែ​ចេញ​មកពី​ហាង​ផឹក​ស៊ី​មួយកន្លែង​យីហោ "​ចរណៃ" ​នៅ​ជិត​របង​វត្ត​សំរោង​អណ្ដែត។ ​ក្រោយមក​ពួកគេ​បាន​ចេញពី​ហាង​ខាងលើ ដោយសារតែ​ពេល​ផឹក​ស៊ី​គ្នីគ្នា​របស់គេ​បានប្រកែក​គ្នា​រឿង​ចេញ​លុយ​មិន​ស្មើគ្នា​ហើយ​និង​រឿង​ញ៉ែ​ស្រី​របស់​ពួកម៉ាក​ខ្លួន​ក៏មាន​ការគំកួន​គ្នា​។​ ពេល​ចេញមកក្រៅ​ទើប​បង្ក​ជា​ហិង្សា​យក​ខ្សែក្រវ៉ាត់​ដេញ​វៃ​គ្នា​តាមផ្លូវ​ដូច្នោះ​ទៅ។​

    បច្ចុប្បន្ន​អ្នក​ទាំង​៧​នាក់​កំពុងតែធ្វើការ​អប់រំ​ណែនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​និង​ហៅ​សាច់ញាតិ​ឱ្យមក​ធា​នាយក​ត្រឡប់ទៅផ្ទះ​វិញ​៕

 

adverise with khmeread

មតិយោបល់