adverise with khmeread 1

រថយន្តដឹកទំនិញគេចរថយន្តមួយគ្រឿងឡើងខឿនក្រឡាប់

    ​ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​ចាប់ហួយ​បើក​លឿន​ហើយ​គេច​រថយន្ត​មួយគ្រឿង​ឡើង​ខឿន​បណ្តាល​ឲ្យ​ក្រឡាប់​ចាក់ចោល​ទំនិញ​លើ​ថ្នល់ សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ​គ្រិចដៃ ដែល​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦ នៅ​ផ្លូវ​២០០៤​មុខ​អង្គភាព​ទ័ពអាកាស ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​    ​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​ម៉ាក​KIA​ពណ៌ ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-7357​បើកបរ​ដោយ​បុរស​ម្នាក់ ដឹកទំនិញ​ចាប់ហួយ​សម្រាប់​លក់​ចល័ត​តាម​បណ្តា​រោងចក្រ​។​ដំបូង​រថយន្ត​បើក​តាមផ្លូវ​២០០៤​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ដល់​ចំណុច​ខាងលើ​ដែលជា​ផ្លូវ​កោង​ក៏មាន​រថយន្ត​១​គ្រឿង​បើក​ពីមុខ ហើយ​រថយន្ត​ខាងលើ​ខំ​បើក​គេច​ឡើង​ខឿន​ក្រឡាប់​តែម្តង​។ អ្នកបើកបរ​គ្រាន់តែ​គ្រិចដៃ​ឆ្វេង​ប៉ុណ្ណោះ​។​
​    ​បន្ទាប់មក​អ្នកស្រុក​ក៏​នាំគ្នា​ជួយ​លើក​ឲ្យ​ឈរ​ឡើងវិញ ហើយ​បុរស​ម្ចាស់​រថយន្ត​ក៏​បើក​ទៅផ្ទះ​ទាំង​លំបាក ៕​

adverise with khmeread

មតិយោបល់