adverise with khmeread Keylor navas real madrid uefa champions league 10272016 q4e0rlmb0akb1trxiyromatpy

Real Madrid បង្កើត​កំណត់ត្រា​ការពារ​អន់​បំផុត​ជា​លើកដំបូង​ក្រោម​ការដឹកនាំ​របស់ Zidane ពេល​ប៉ះ Legia យប់មិញ

    ​អធិរាជ​ស Real Madrid បានធ្វើឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ​បី​គ្រាប់​ជា​លើកដំបូង​ក្រោម​ការដឹកនាំ​របស់ Zinedine Zidane បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល ៣-៣ នៅ​ទឹកដី​ម្ចាស់ផ្ទះ​ប៉ូឡូញ Legia Warsaw ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប Champions League កាលពី​យប់មិញ​នេះ​។​

​    ​អធិរាជ​សហា​ក់បាន​សម្ញែង​លទ្ធផល​ដោយ​ការនាំ​មុខ​២​គ្រាប់​មុន ប៉ុន្តែ Legia បាន​វាយបក​មកវិញ​ផ្ទួនៗ​ដោយ​នាំមុខ​វិញ​មិន​គួរឱ្យ​ជឿ ៣-២ មុនពេល​ដែល Mateo Kovacic បាន​ជួយសង្គ្រោះ​ពួកគេ​បាន​មួយ​ពិន្ទុ​មកវិញ​នៅ​នាទី​ជិត​បញ្ចប់​ការប្រកួត​។​

​    ​វា​នឹង​ក្លាយទៅជា​ចំណុច​មួយ​នៃ​ក្តី​ព្រួយបារម្ភ​ទៅដល់ Zidane ដែល​កូនក្រុម​របស់ខ្លួន​ហុច​ឱកាស​ដល់​គូប្រកួត​វាយបក​យ៉ាង​ងាយស្រួល ខណៈដែល​អ្នកចាំទី Keylor Navas បច្ចុប្បន្ន​បានធ្វើឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ​ប្រាំ​គ្រាប់​នៅក្នុង​ការប្រកួត​ត្រឹមតែ​បី​លើក​ប៉ុណ្ណោះ​។​

​    ​ស្ថិតិ​នេះ​គឺ​ពិតជា​រឿង​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដែល​អ្នកចាំទី​អន្តរជាតិ​កូ​ស្តា​រី​កា Navas បាន​បណ្តោយឱ្យ​គ្រាប់​បាល់​ចូល​សំណាញ់​ទី​ខ្លួន​ត្រឹមតែ​បី​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ចំនួន ១១​លើក កាលពី​ដំណើរ​ប្រកួតប្រជែង Champions League រដូវ​កាល​មុន ដែល Real Madrid បាន​លើក​ពាន​កំពូល​មួយ​នេះ​។​

​    ​ខាងក្រោម​នេះ​គឺជា​លទ្ធផល​បញ្ចប់​ការប្រកួត Champions League ដទៃទៀត​កាលពី​យប់មិញ​!៕

ប្រភព៖ Goal

adverise with khmeread

មតិយោបល់