adverise with khmeread 2066573 620x413

ទីបំផុត​ថៃ​អនុញ្ញាតឱ្យ​ស្រែក​អបអរ​ពេល​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​នៅពេល​ខាងមុខ​នេះហើយ​

    ​ប្រិយមិត្ត​បាល់ទាត់​ថៃ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​អបអរ ក្នុងអំឡុង​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ​របស់​ប្រទេស​ថៃ ប៉ះ​ជាមួយ​អូស្ត្រាលី​នៅឯ​ទឹកដី Rajamangala National Stadium បន្ទាប់ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​កាន់​មរណទុក្ខ​យ៉ាង​តឹងរ៉ឹង​ក្នុងប្រទេស ចាប់តាំងពី​ការចូល​ទិវង្គត​របស់​ស្តេច​ភូមិបុល អាឌុលយ៉ាដេត​។​

​    ​ភាពមិនច្បាស់លាស់​បាន​ហ៊ុំព័ទ្ធ​ព្រឹត្តិការណ៍​ជម្រុះ​ដ៏​សំខាន់​មួយ​នេះ ចាប់តាំងពី​ការ​សោយ​ទិ​វ​ង្គ​ត់​ស្តេច​នៅ​ថ្ងៃទី​១៣ ខែតុលា ដែល​បានធ្វើឱ្យ​ប្រជាជន​ក្នុងប្រទេស​ធ្វើ​ពិធី​កាន់​មរណទុក្ខ​នៅក្នុង​រយៈពេល​វែង​។​

​    ​ព្រឹត្តិការណ៍​កីឡា ការប្រគុំ​តន្ត្រី និង​សូម្បីតែ​ល្ខោន​អូ​ប៉េ​រ៉ា ក៏ត្រូវ​បាន​លុបចោល​ទាំងស្រុង ខណៈដែល​បារ និង​ក្លឹប​រាត្រី បិទ​ពី​ក្បាល​ព្រលប់ និង​ចៀសវាង​ការ​បន្លឺសំឡេង​តន្ត្រី​ខ្លាំងៗ​។​

​    ​សមាគម​កីឡាបាល់ទាត់​ថៃ (FAT) បាន​យល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​តាម​គម្រោង ប៉ុន្តែ​បាន​បង្គាប់​ឱ្យ​ប្រិយមិត្ត​ទស្សនា​ដោយ​ភាព​ស្ងៀមស្ងាត់ ព្រោះ​ប្រទេស​កំពុង​កើតទុក្ខ​។​

​    ​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ FAT បាន​បន្ធូរបន្ថយ​ច្បាប់​មួយ​នេះ ក្រោយ​ទទួលបាន​ការណែនាំ​ពី​រដ្ឋាភិបាល ដែល​បាន​បញ្ជាក់ថា សកម្មភាព​កម្សាន្ត​អាច​ចាប់ផ្តើម​ធម្មតា​វិញ បន្ទាប់ពី​រយៈពេល ៣០​ថ្ងៃ​នៃ​ពិធី​កាន់​មរណទុក្ខ​៕

adverise with khmeread

មតិយោបល់