adverise with khmeread 2

ចោរ​អេតចាយ​លួច​កង់​ត្រូវ​ពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​លួច​កង់​ប្រជាពលរដ្ឋ​ត្រូវបាន​ម្ចាស់​គេ​តាម​រកឃើញ ហើយ​បាន​ស្រែក​ឱ្យគេ​ជួយ​ដេញចាប់ និង​បាន​ព្រួត​គ្នា​វាយ​ឡើង​ទ្រមខ្លួន​មុននឹង​សមត្ថកិច្ច​បាន​ទៅដល់​។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៨ ​និង​៤០​នាទី​យប់​ថ្ងៃទី​២ វិច្ឆិកា​ឆ្នាំ​២០១៦ នៅ​ចំណុច កា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​វេ​ង​ស្រេង កែង​ចូល​ផ្លូវ​ទួល​ពង្រ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើ​ឈ្មោះ មាស ម៉ៅ អាយុ២៤​ឆ្នាំ មុខរបរ​ដើរ​រើស អេតចាយ ស្នាក់នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ការសារភាព​រប​ស់ជន​សង្ស័យថា ខ្លួន​បាន​ដើរ​ពី​ម្តុំ​កាណាឌីយ៉ា ទៅ​ម្តុំ​ក្រោយ​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ ហើយ​បាន​ដើរចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ បានឃើញ​កង់​ដែល​បញ្ឈរ​នៅក្បែរ​របង​ផ្ទះ រួច​ក៏​លើក​បណ្តើរ​យកចេញ​មក​តែម្តង។​

    លុះ​ក្រោយមក​ខ្លួន​បាន​បណ្តើ​រកង់​មកដល់​ចំ​ណុ​ត​ស្កុប​ចូល​ពង្រ ក៏ម្ចាស់​គេ​តាម​មក​ទាន់ និង​បាន​សួរបន្ទាប់មក​ដោយ​ម្ចាស់​កង់​ខឹង​បាន​ស្រែកប្រាប់​ប្រជាពលរដ្ឋ​នៅ​ទី​ឱ្យ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទ្រមខ្លួន​ទើប​ហៅ​សមត្ថកិច្ច​មក​ទទួលយក​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​ចោមចៅ ធ្វើការ​សាកសួរ​នាំ​។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចោមចៅ​កសាង​ឯកសារ​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ឡើង​តុលាការ​៕​

 

adverise with khmeread

មតិយោបល់