adverise with khmeread Nintchdbpict000242580469

Tim Wiese នឹង​ប្តូរ​ពី​អាជីព​បាល់ទាត់​មក​កីឡាកាស​ទាំងស្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

    ​ស្ថាប័ន​កីឡាកាស WWE នឹង​ត្រៀម​បង្ហាញមុខ​អតីត​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Tim Wiese ជា​លើកដំបូង ដែលជា​សមាជិក​ចុងក្រោយ​បំផុត​របស់​ពួកគេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ការប្រកួត​មួយ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​។​

​    ​អតីត​អ្នកចាំទី​ឆ្នើម​របស់ Werder Bremen ដែល​ធ្លាប់បាន​បដិសេធ​ការផ្ទេរ​ទៅកាន់​អធិរាជ​ស Real Madrid រូបនេះ នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុម​របស់ Sheamus និង Cesaro ខណៈដែល​គាត់​នឹង​ចាប់ផ្តើម​អាជីព​ថ្មី​របស់ខ្លួន​ជាមួយនឹង​សម្លឹងមើល​ការ​ក្លាយទៅជា​កំពូល​តារា​ដូច​ស្តេច​ប្រដាល់​ក្នុង​ទ្រុង​ក្របខ័ណ្ឌ UFC គឺ Brock Lesnar​។​

​    ​តារា​ជើង​ថ្មី​របស់​ស្ថាប័ន​កីឡាកាស​កំពូល​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​ចូលនិវត្តន៍​ពី​អាជីព​ជា​អ្នកចាំទី​កាលពី​ឆ្នាំ​២០១៤ បាន​និយាយ​មុន​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់គាត់​ថា "​ខ្ញុំ​នឹងធ្វើ​ឱ្យ​ពួកគេ​ឈឺចាប់ ពួកគេ​នឹងមិន​អាចធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ឡើយ​។  ខ្ញុំ​នឹង​ជា​ដៃគូ​ដែល​មិនអាច​ផ្តួល​បានឡើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់