adverise with khmeread 338955 heroa

រូបថត​របស់ Coutinho មួយ​សន្លឹក​នេះ​នឹង​ធ្វើឱ្យ​ប្រិយមិត្ត Liverpool នៅ​មិន​ស្រណុក​ក្នុង​ចិត្ត​នោះឡើយ​

    ​Philippe Coutinho បាន​ចំណាយ​ពេលចេញ​ក្រៅ​ដើម្បី​ទៅលេង​សណ្ឋាគារ​ដែល​សមាជិក​ក្រុម​របស់​អ្នក​មានបុណ្យ Barcelona ស្នាក់នៅ ខណៈដែល​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​ស្ថិតនៅក្នុង​ទីក្រុង Manchester​។​

​    ​Barcelona បានធ្វើ​ដំណើរ​ទៅលេង​ក្នុង​ទឹកដី​របស់​មេឃ​ខៀវ Manchester City ក្នុង​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ហើយ Coutinho ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​បណ្តា​ព័ត៌មាន​ជាច្រើន​ជាមួយនឹង​ការផ្សាភ្ជាប់​ទៅនឹង​ការផ្ទេរ​ទៅកាន់​ទឹកដី Camp Nou បាន​ឆ្លៀត​ចូល​សួរសុខទុក្ខ​មិត្ត​ចាស់ Luis Suarez​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់គាត់​កំពុង​ជួប​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម Liverpool របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Instagram ដោយបាន​បន្ថែម​ចំណងជើង​ថា "​អស្ចារ្យ​ណាស់​ដែល​បានឃើញ​អ្នក សម្លាញ់​របស់ខ្ញុំ​"​។​

​    ​Coutinho ក៏​ជា​មិត្ត​ល្អ​ជាមួយនឹង​សមាជិក MSN ដទៃទៀត​ផ្សេង​ផងដែរ នោះ​គឺ​មិត្ត​រួម​សញ្ជាតិ​របស់គាត់ Neymar៕

adverise with khmeread

មតិយោបល់