adverise with khmeread Unnamed %283%29

ខ្ចី​ម៉ូតូ​មួយ​ភ្លេ​ត​ស៊ីដាច់​...ឥឡូវ​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២ ​វិច្ឆិកា​ ម្សិលមិញ​ក្នុងករណី​រំលោភ​លើ​ទំនុក​ចិ​ត្ដ​កើតឡើង​កាលពីនៅ​ថ្ងៃទី​២១ ​តុលា ២០១៦ ​វេ​ល​ម៉ោង​៦​ និង​៣០​នាទី​កន្លងទៅ នៅ​ចំណុច ភូមិឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុន ស្រី​អូន​ ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ​ជន​​ជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

    ចំណែក​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ម៉ាន វី ហៅ​ពៅ ភេទ​ប្រុស ​អាយុ​១៩ ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ២​ធ្នូ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ។ ​បាត់បង់​ម៉ូតូ ​០១ ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី ​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1FA-8519 លេខ​ម៉ា​ស៊ី​ន​ 9332457​ លេខ​តួ​ 9331457។​

    ប៉ូលិស​បន្តថា កន្លងមក​មានឈ្មោះ សុន​ ស្រី​អេង ត្រូវជា​ប្អូនស្រី​របស់​ឈ្មោះ ​សុន ស្រីអូន បាន​ស្គាល់​រាប់អាន​ឈ្មោះ ​ម៉ាន វី នៅឯស្រុក​មេ​មុត​ខេត្ដ​ត្បូងឃ្មុំ។​ លុះ​នៅ​ថ្ងៃទី​១៧ ​តុលា ​ឆ្នាំ​២០១៦​ ឈ្មោះ​ ​សុន ស្រី​អេង​ បាន​បបួល​ឈ្មោះ ​ម៉ាន វី​មក លេង​ផ្ទះ​ខ្លួន ​(​អេង​) ​នៅ​ភូមិ​ឫស្សី​ដាច់​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​។​

    លុះ​នៅវេលា​ម៉ោង០៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ​តុលា​ ២០១៦ ឈ្មោះ ​ម៉ាន វី បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​ សុន​ ស្រីអូន​ ថា​មក​ហូប​ចំណីអាហារ​នៅ​ផ្សារ​ឫស្សី​ដាច់ ពេល​បាន​ម៉ូតូ​ឈ្មោះ​ ម៉ាន វី ជិះ​សំដៅ​មក​ភ្នំពេញ​តែម្ដង។​

    រហូតដល់​ថ្ងៃទី០២ ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ឈ្មោះ​ ម៉ាន វី បាន​ទំនាក់ទំនង​ទូរ​ស័ព្ទមកជួប​ឈ្មោះ ​សុន ស្រី​អេង ​នៅឯ​ផ្ទះជួល​អូរ​បែកក្អម រាជធានី​ភ្នំពេញ ពេល​បាន​ជួប​ឈ្មោះ ​ម៉ាន វី រួចហើយ​ទើប​ឈ្មោះ ​សុន ស្រី​អេង ទំនាក់ទំនង​ទូរ​ស័ព្ទ​មក​ឈ្មោះ ​ស្រីអូន ថា​បាន​ជួប​ឈ្មោះ ​ម៉ាន វី​ ហើយ​។ 

    លុះ​នៅវេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​ឈ្មោះ ​ស្រីអូន ​ជា​ម្ចាស់​ម៉ូតូ​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ុ​ស្ដិ៍​ទឹកថ្លា ​ដើម្បី​ជួយ​អន្តរាគមន៍​បញ្ជូន​ខ្លួន​ឈ្មោះ​ ម៉ាន​វី មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង បន្ដ​ចាត់ការ​តាម​នីតិវិធី។

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ​ម៉ាន វី សារភាពថា ពេល​ខ្លួន​បាន​ម៉ូតូ​ហើយក៏​មកជួប​ឈ្មោះ នី​ក រដ្ឋា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​នៅ​បេនឡាន​ផ្សារ​ធំថ្មី​(​ភ្នំពេញ​)​។​ បន្ទាប់មក​ឈ្មោះ ​រដ្ឋា ​បាន​ខ្ចី​ម៉ូតូ​នេះ​ពី​ឈ្មោះ ​ម៉ាន វី យកទៅ​បាត់​បន្ដទៀត។ ឈ្មោះ​ នី​ក រដ្ឋា ​(​ជនជាតិខ្មែរ​) ​មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លង់​ថ្ម មេ​មុត ខេត្ត​ត្បូងឃ្មុំ បានរាប់អាន​គ្នា​រយះពេល​២​ឆ្នាំ​កន្លងមកហើយ៕

adverise with khmeread

មតិយោបល់