adverise with khmeread Save money

វី​ធី ៥ យ៉ាង​ដើម្បី​សន្សំ​ប្រាក់​ខណៈ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​

​ប្រសិនបើ​អ្នក​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​អ្នក​ច្បាស់​ជា​ដឹង​ច្បាស់​ណាស់​ពី​ការលំបាក​ក្នុង​ការលៃលក​លុយកាក់​ក្នុងការ​ចំណាយ​ផ្សេងៗ​មាន​ចាប់ពី​ការដើរ​កម្សាន្ត សម្លៀកបំពាក់ ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទិញ​សម្ភារៈ​សិក្សា ។​ល​។ ដូច្នេះ ប្រសិនបើ​ចង់​ដោះស្រាយ​រឿង​ទាំងអស់នេះ សូម​មើល​ពី​វី​ធី​ទាំង ៥ យ៉ាងដូច​ខាងក្រោម​ដើម្បី​សន្សំ​ប្រាក់​ខណៈ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​។ 

១- ត្រូវមាន​កាត​និស្សិត​
​ធម្មតា​ពេល​អ្នក​ចុះឈ្មោះ​ចូលរៀន​សាកលវិទ្យាល័យ​អ្នក​ច្បាស់​ជា​ទទួលបាន​កាត​សម្គាល់​និស្សិត​។ ប្រសិនបើ​អ្នកជា​មនុស្ស​ចូលចិត្ត​ដើរ​ផ្សារ ឬ​ដើរ​ទិញ​ចំណីអាហារ កាត​និស្សិត​អាចជួយ​អ្នកទទួលបាន​ការបញ្ចុះ​តម្លៃ​សម្រាប់​ហាង ឬ​ភោជនីយដ្ឋាន​ណា​ដែល​បញ្ចុះតម្លៃ​សម្រាប់​និស្សិត​។ កាត​និស្សិត​ក៏​អាច​ប្រើការ​បាន​មាន​ប្រសិទ្ធភាព​ផងដែរ​នៅ​សារៈមន្ទីរ រោងកុន និង​កន្លែង​កម្សាន្ត​ក្នុងស្រុក​មួយចំនួន ដូច្នេះ​អ្នកនឹង​មិនសូវ​ជា​ចំណាយលុយ​ទេ​ពេល​ចង់​កម្សាន្ត​ជាមួយ​មិត្តភក្តិ​។ 

២- ស្វែងរក​របស់​បញ្ចុះតម្លៃ ឬ Promotion ពេល​រក​ទិញ​អ្វីមួយ​
​ក្រុមហ៊ុន​លក់​ផលិត​ច្រើនណាស់​តែងតែមាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស ឬ Promotion ពិសេស ដូច្នេះ​មុនពេល​អ្នក​ចង់រក​ទិញ​អ្វីមួយ អ្នក​គួរតែ​ស្វែងរក​ព័ត៌មាន​ពី​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ទិញ​បាន​របស់​ប្រើ​ក្នុងតម្លៃ​ធូរ​ថ្លៃ​បំផុត​។ 

៣- នៅពេល​ចេញ​ញ៉ាំ​អាហារ​ក្រៅ ត្រូវ​ស្វែងរក​ភោជនីយដ្ឋាន​ណា​ដែល​បញ្ចុះតម្លៃ​ដល់​និស្សិត​
​ច្បាស់​ជាមាន​ពេលវេលា​ណាមួយ អ្នកនឹង​ត្រូវ​បបួល​មិត្តភក្តិ​ចេញ​ញ៉ាំ​ក្រៅ​នៅ​ភោជនីយដ្ឋាន​បាន​ម្តង​ជាក់​ជាមិនខាន មិន​អ៊ីចឹង​? មិន​ខ្វះ​ទេ​ភោជនីយដ្ឋាន ឬ​ហាង​ដែល​លក់​បញ្ចុះតម្លៃ​ដល់​និស្សិត ជាពិសេស​ប្រសិនបើ​អ្នករស់នៅ​តំបន់​ប្រមូលផ្តុំ​ដោយ​សាកលវិទ្យាល័យ​។ អ្នក​អាច​រក​កន្លែង​ទាំងអស់នេះ​ដើម្បី​បន្ថយ​ការចំណាយ​។ 

៤- លក់​របស់​ប្រើ​ដែល​មិនចាំបាច់​តាម​អន​ឡាញ​
​មាន​វេ​ប​សាយ​ច្រើនណាស់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​របស់​លក់​លើ​អន​ឡាញ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ខ្វះ​លុយ ឬ​ត្រូវការ​លុយ​បន្ថែម ហើយ​មាន​របស់​ប្រើ​មួយចំនួន ដែល​មិនចាំបាច់ អ្នក​អាចយ​កវា​ទៅ​ដាក់លក់​លើ​អន​ឡាញ​បាន​។ 

៥- អាហារ​ក្លាសេ​
​បើ​អ្នក​ញ៉ាំ​អាហារ​សល់ អ្នក​អាច​ក្លា​សេវា​ទុក​សម្រាប់​ស្អែក​ទៀត ជាពិសេស​សាច់​។ ធ្វើបែបនេះ​អ្នក​អាច​សន្សំ​ប្រា​ក់លើ​ថ្លៃ​អាហារ​បាន​ច្រើន​គួរសម​។ វិធី​មួយទៀត​ដើម្បី​សន្សំ​ប្រាក់ គឺ​ទិញ​អាហារ​ណា​ដែល​អាច​ក្លាសេ​ទុក​សម្រាប់​ស្អែក​បាន​៕

adverise with khmeread

មតិយោបល់