2ab1490294cb86f612b35e03d5a10218

វិធីសាស្ត្រ​ថ្មី​! ពូ​យក​យន្តហោះ Drone ដក​ធ្មេញ​ក្មួយ​

​    ​ក្មេងប្រុស​ម្នាក់​ដែលជា​ក្មួយប្រុស​របស់លោក Paul Borrud ឈ្មោះ Bruno បាន​ប្រាប់​ពូ​របស់ខ្លួន​ឲ្យ​ជួយ​ដក​ធ្មេញ​របស់ខ្លួន​ដែល​ពុកផុយ​។ ​វិធីសាស្ត្រដកធ្មេញមាន​ជាច្រើនប្រភេទ​ដូចជា​ការប្រើ​អំបោះ​ដក​ធ្មេញ ឬក៏​ទៅ​ពេទ្យ​តែម្ដង ប៉ុន្ដែ​ពូ​របស់​ក្មេងប្រុស​ម្នាក់នេះ​បាន​ប្រើ​នូវ​វិធីសាស្ត្រ​ថ្មី​ដោយ​យក​យន្តហោះ Drone សម្រាប់ដកធ្មេញទៅវិញ​។​

​    ​រយៈពេល​១២​ម៉ោង​ទើប​ក្មេងប្រុស​ម្នាក់នេះបាន​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ពូ​របស់ខ្លួន​ធ្វើ​ការដក​ធ្មេញ​នោះ​។​

​    ​អ្វីៗ​ទៅ​យ៉ាង​រលូន​និង​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។ ហើយ Bruno បាន​សើច​ឡើងវិញ​ទាំង​​ធ្មេញ​គ្រហុប​៕​

 

មតិយោបល់