adverise with khmeread 1

បុរសម្នាក់ផឹកស្រា​ស្រវឹង​រហូតគិតខ្លី​ចងក​សម្លាប់ខ្លួន

    កណ្តាល ៖ បុរស​ម្នាក់​គិត​ខ្លី​បាន​ធ្វ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នា​ថ្ងៃទី​០២​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ម៉ម ជឿន ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពុង​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កសិករ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១១​យប់​ឈ្មោះ ​ម៉ម​ ជឿន បាន​ផឹកស្រា​ស្រវឹង​ហើយ​រត់​ចុះ​រត់ឡើងៗ និង​ដើរ​គោះទ្វារ​ផ្ទះ​គេ។ ​ដោយមាន​សភាព​រវើរវាយ​ (​ផឹកស្រា​ជាប្រចាំ​) ពេលនោះ​ប្រពន្ធ មិនបាន​យកចិត្តទុកដាក់​ទេ​ព្រោះ​របៀបនេះ​ជាប្រចាំ​ទៅហើយ ក៏​ចូលដេក​បាត់ទៅ ។​

    លុះដល់​ថ្ងៃទី​០៣ ​វិ​ច្ឆ​កា ​២០១៦ ​វេលា​ម៉ោង​០៦​ព្រឹក​នេះ​ប្រពន្ធ​បើកទ្វារ​បន្ទប់ ក៏ឃើញ​ប្ដី​ចងក​ទៅនឹង​ចំរឹង​បង្អួច​ស្លាប់​បាត់ទៅ​ហើយក៏​រាយការណ៍​ជូន​សមត្ថកិច្ច​។​

    បន្ទាប់មក​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការ​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ បានប្រគល់​សព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់