adverise with khmeread Unnamed %281%29

រថយន្ត​ម៉ាក​ឡិច​ស៊ីស ​៣៣០ ​មួយគ្រឿងខ្ទេច​ខាងមុខអស់​ តែសំណាងល្អម្ចាស់មិនរងរបួស

    ព្រះសីហនុ ៖ មាន​ករណី​រថយន្ត​ម៉ាក​ឡិច​ស៊ីស ​៣៣០​ មួយគ្រឿង បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​កោះកុង​ជិះ​គ្នា​៣​នាក់ កាលពី​វេលា​ម៉ោង៣​ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៣ វិច្ឆិកា ២០១៦ ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១១១-១១២​ ស្ថិត​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​ថយ​ន្ត​ខ្ទេច​ផ្នែក​ខាងមុខ។​

    ប៉ូលិស​និយាយថា រថយន្ត​នេះ​ម៉ាក​ឡិចស៊ីស ​៣៣០​ មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-8466 បើកបរ​ដោយ​ឈ្មោះ​ ចាន់ ថុល ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​រត់​តាក់​ស៊ី បាន​បុក​ក្របី៣​ក្បាល​ដែល​ដើ​រ​ឆ្លងផ្លូវ បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ប៉ុន្តែ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​៕

adverise with khmeread

មតិយោបល់