adverise with khmeread 1

​មិន​ថា​នៅ​ខ្មែរ​! នៅ​ឌុយ​បៃ​ក៏មាន​អ្នក​ចាញ់បោក​យុទ្ធសាស្ត្រ Pyramid Marketing ដើម្បី​ជ្រើសរើស​បុគ្គលិក​ដែរ​

​    ​ប៉ូលិស​ក្រុង​ឌុយ​បៃ​បាន​ចាប់ខ្លួន​ក្រុម​អន្ធពាល​អាស៊ី​ចំនួន​ប្រាំពីរ​នាក់ ដែល​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ Pyramid Marketing ដើម្បី​ផ្សព្វផ្សាយ​ក្រុមហ៊ុន​ក្លែងក្លាយ និង​បោក​មនុស្ស​មួយចំនួន​ដើម្បី​យកលុយ ២០ ម៉ឺន​ដា​ហាម (៥៤.៤៥២ ដុល្លារ​)​។ ក្រុមហ៊ុន​ក្លែងក្លាយ​នេះ​បាន​សន្យា​ដល់​អ្នកចូលរួម​របស់​ខ្លួន​ថា​នឹង​ទទួលផល​ចំណេញ​ពី​វិនិយោគ​ដល់​ទៅ ២០ ភាគរយ​។​

​    ​ដោយ​ទទួល​ពាក្យបណ្តឹង​មួយចំនួន ប៉ូលិស​បាន​ចាប់​វិធានការ ហើយ​ទទួលបាន​ប្រាក់​មួយចំនួន​មកវិញ​ដែល​ប្រមូលបាន​ពី​ជនរងគ្រោះ​។ លោក​វរសេនីយ៍ទោ Hammad បាន​និយាយថា ក្រុម​អន្ធពាល​នេះ​ធ្លាប់​ចូលរួម​ក្នុង​បទឧក្រិដ្ឋ​ស្រដៀង​នេះដែរ​នៅក្នុង​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Khalil Ibrahim Al Mansouri, មេបញ្ជាការរង​នៅ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្រុង​ឌុយ​បៃ បាន​និយាយថា ជួនកាល​ភាព​លោភលន់​ក្នុងការ​រកលុយ​ងាយៗ និង​រហ័ស​អាចធ្វើឱ្យ​អ្នក​បាត់បង់​ទៅវិញ​។​

​    ​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ពីរ៉ាមីត​គឺជា​គំរូ​អាជីវកម្ម​មួយ​ដែល​ជ្រើសរើស​សមាជិក​តាមរយៈ​ការសន្យា​ទូទាត់​ថ្លៃ​ឱ្យ​សម្រាប់​ការចុះឈ្មោះ​អ្នកដទៃ​មក​ធ្វើ​បុគ្គលិក​តៗ​គ្នា​។ យុទ្ធសាស្ត្រ​នេះ​គឺ​ផ្អែកលើ​ការ​ទីផ្សារ​ជា​បណ្តាញ កន្លែង​ដែល​ជ្រុង​នីមួយៗ​នៃ​ពីរ៉ាមីត​គឺ​បាន​ផលប្រយោជន៍​ចែកគ្នា​។ ពេលដែល​ការជួល​បុគ្គលិក​កើនឡើង​ច្រើន គេ​មិនអាច​ជួល​បុគ្គលិក​មក​ថែមទៀត​បានទេ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់