adverise with khmeread Unnamed %283%29

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​តាំងពី​ឆ្នាំ​ ២០១១​ ទើបនឹង​ចាប់ខ្លួនបាន​

    ប៉ៃលិន ៖ កម្លាំង​ប៉ូ​លកស​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ប៉ៃលិន បាន​ចុះ​សហការ​ជាមួយ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាន​ចាប់ខ្លួន​មុខសញ្ញា​ម្នាក់​នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​១៥​នាទី ម្សិលមិញ តាម​ដីកា​របស់​ខេត្តពោធិ៍សាត់ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ ឈ្មោះ ភួង ហឿន ភេទ​ប្រុស អាយុ៣១​ឆ្នាំ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ (​ខាង​ដី​ថៃ​) ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​,​ ជនសង្ស័យ​រស់នៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៥៦៩ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១១ របស់លោក​ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ពីបទ ​"​ឃាតកម្ម​គិតទុក​ជាមុន" ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

    ក្នុងករណី​ខាងលើនេះ​ប៉ូលិស​ជំនាញ​បាន​អនុវត្ត​ទៅតាម​នីតិវិធី​ដោយ​ត្រូវធ្វើ​ការប្រគល់​ទទួល​ជនសង្ស័យ​ដែលមាន​ឈ្មោះ​ខាងលើ​ឱ្យទៅ​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់