Untitled 1

ផាក​រឿង​ល្មើស​ចរាចរណ៍​បែរជា​រកឃើញ​សារធាតុ​ញៀន​ឃាត់ខ្លួន​តែម្តង​

    កំពង់ចាម ៖ យុវជន​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន នៅ​ចំណុច​ក្រោយ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ចាម កែង​និង​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា ខណៈ​កម្លាំង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រុមទី​២ បានធ្វើការ​ផាកពិន័យ​លើ​យុវជន​០២​នាក់​ដែល​មិនបាន​ពាក់មួក​សុ​វត្តិភាព​នៅ​ថ្ងៃទី​០២ វិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​១៥​នាទី​ហើយ​បន្ទាប់ពី​ធ្វើតេស្ត​ទឹកនោម​ស្រាប់​តែមាន​ផ្ទុក​សារធាតុ​ញៀន​ក៏​ឃាត់ខ្លួន​តែម្តង​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១- ឈ្មោះ ឡេង ញៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​បោស​សំរាម​ (​ស៊ុន​ទ្រី​) រស់នៅ​ភូមិ​បឹង ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​និង​២- ឈ្មោះ ប្រាក់ ណី ហៅ (​ក្នី​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​បោស​សំរាម​ (​ស៊ុន​ទ្រី​) រស់នៅ​ភូមិ​សំបួរមាស សង្កាត់​កំពង់ចាម ខេត្តកំពង់ចាម​។​

    ក្នុងករណីនេះ​កម្លាំង​ជំនាញ​បានធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន ពេលនោះ​លទ្ធផល​វិជ្ជមាន​ទាំង​០២​នាក់ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់