adverise with khmeread Untitled 1

បញ្ជូន​ជនជាប់ចោទ​ប្រើ​អំពើហិង្សា​២​នាក់​ដាក់គុក​

    កំពង់ចាម ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៦៩៥ និង លេខ​៦៩៦ សម្រេច​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន ​០២ ​នាក់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បាន​បញ្ជូនទៅ​ដាក់គុក​រួចហើយ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ ១.​ឈ្មោះ សំ សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ  មុខរបរ​មិន​ពិតប្រាកដ​កន្លែង​កំ​ណើ​ត​ភូមិ​ត្រពាំង ឃុំ​ត្រពាំង ស្រុកស្រែ​អំបិល ខេត្តកោះកុង ​និង​២.​ឈ្មោះ ចាន់​ធី សុ​ភ័​ក្ត្រា ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំ​ណើ​ត​ភូមិ បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ កម្លាំង ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​បាន​បង្ក្រាប់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើ​អំពើហិង្សា ប្រព្រឹត្ត​នៅ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុម​កំពង់ចាម ខេត្តកំពង់ចាម។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​មាត្រា​២០៣ ២០៤ ២០៥ និង​២០៦ នៃ​ក្រមព្រហ្មទណ្ឌ​៕

adverise with khmeread

មតិយោបល់