adverise with khmeread Untitled 1

ប៉ូលិស​ខេត្តកំពង់ចាម​បញ្ជូន​ចោរលួច​​ ២​ នាក់​ដាក់គុក​

    កំពង់ចាម ៖ លោកស្រី ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៦៩៣ ​លេខ​៦៩៤ ចុះ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ សម្រេចឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​០២​នាក់​ពីបទ លួច កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​ នៅ​ភូមិ​បឹង​កុក​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ ព្រមទាំង​បាន​បញ្ជូនទៅ​ដាក់គុក​រួចហើយ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ ១.​ឈ្មោះ ឆោម សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីកន្លែង​កំ​ណើត​ភូមិ​ទី​៦ ឃុំ​វាល់វង់ ស្រុក​កំពង់ចាម ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ​និង​២.​ឈ្មោះ ភាព ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ​មុខរបរ កម្មករសំណង់ កើត​នៅ​ភូមិ​ព្រែក​ក្តាម ឃុំ​ព្រែក​ក្តាម ស្រុក​ពញាឮ ខេត្តកណ្តាល ទីលំនៅ​មុនពេល​ចាប់ខ្លួន​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​បាន​បង្ក្រាប់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើ​អំពើហិង្សា​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត​ក្នុងករណី​លួច ប្រព្រឹត្ត​នៅ ភូមិ​បឹង​កុក​១ សង្កាត់​បឹង​កុក ក្រុម​កំពង់ចាម ខេត្តកំពង់ចាម។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​៕

adverise with khmeread

មតិយោបល់