adverise with khmeread Untitled 1

កូនសិស្ស​ម្នាក់នេះ​រអ៊ូ​រឿង​លំបាក​ក្នុង​ជីវិត​រាល់ថ្ងៃ ពេល​គ្រូ​ឱ្យ​យក​អំបិល​និង​ទឹក​មួយ​កែវ​មក​ផឹក សិស្ស​នេះ​ក៏​ចាប់ផ្តើម​ភ្ញាក់ខ្លួន​ព្រឺ​ត​

    ​គ្រូ​ចំណាស់​ម្នាក់​បានកើត​អារម្មណ៍​ធុញទ្រាន់​យ៉ាងខ្លាំង​ចំពោះ​ការ​ត្អូញត្អែរ​របស់​កូនសិស្ស​គាត់​។ នៅ​ព្រឹក​មួយ​គាត់​បានឱ្យ​កូនសិស្ស​របស់គាត់​ទៅយក​អំបិល​ខ្លះ​មកឱ្យ​គាត់​។ នៅពេលដែល​កូនសិស្ស​នោះ​ត្រឡប់មកវិញ លោកគ្រូ​ចំណាស់​បាន​ប្រាប់​ឱ្យ​កូនសិស្ស​របស់គាត់​លាយ​អំបិល​មួយ​ក្ដាប់ដៃ​ដាក់ចូល​ក្នុង​ទឹក​មួយ​កែវ បន្ទាប់​មកឱ្យ​កូនសិស្ស​របស់គាត់​ផឹក​។​

​    ​លោកគ្រូ​ចំណាស់​បាន​សួរថា "​តើ​រសជាតិ​ទឹក​នោះ​យ៉ាងណាដែរ​?"​។​

​    ​កូនសិស្ស​នោះ​និយាយថា "​ប្រៃ​ណាស់​លោកគ្រូ​"​។​

​    ​បន្ទាប់មកទៀត​លោកគ្រូ​ចំណាស់​នោះបាន​ឱ្យ​កូនសិស្ស​របស់គាត់​យក​អំបិល​ទៅ បឹង​មួយ​នៅក្បែរនោះ ហើយ​ដើរ​ដោយ​ភាព​ស្ងៀមស្ងាត់​។​

​    ​ក្រោយមកទៀត​លោកគ្រូ​ចំណាស់​នោះបាន​ឱ្យ​កូនសិស្ស​របស់គាត់​យក​អំបិល​មួយ​ក្ដាប់​ដាក់ចូល​ក្នុង​បឹង ហើយ​ឱ្យ​កូនសិស្ស​របស់គាត់​ផឹក​។​

​    ​កូនសិស្ស​នោះ​កូរ​អំបិល​ក្នុង​ទឹក​បឹង​ផឹក បន្ទាប់មក​គ្រូ​ចំណាស់​បាន​សួរថា​តើ​ទឹក​នោះ​មាន​រសជាតិ​យ៉ាងណា​។​

​    ​កូនសិស្ស​នោះ​ឆ្លើយថា "​រសជាតិ​ធម្មតា​!"​។​

​    ​លោកគ្រូ​ចំណាស់​សួរ​ទៀតថា "​តើ​ឯង​ភ្លក្ស​ទៅ មាន​អារម្មណ៍​ថា​ប្រៃ​បន្តិច​ទេ​?"​។​

​    ​កូនសិស្ស​និយាយថា "​អត់​ទេ​" ហើយ​សួរ​ទៅ​លោក​ចំណាស់​នោះ​ថា "​ហេតុអ្វី​ទៅ​លោកគ្រូ​?"​។​

​    ​លោកគ្រូ​នោះ​ឆ្លើយថា "​ការឈឺចាប់​ក្នុង​ជីវិត​គឺ​ដូចជា​អំបិល​អ៊ីចឹង មិន​ច្រើន ហើយក៏​មិនតិច​ដែរ​។ បរិមាណ​នៃ​ការឈឺចាប់​ក្នុង​ជីវិត​គឺ​ដូចគ្នា​ទាំងអស់​។ ប៉ុន្តែ​បរិមាណ​នៃ​ភាពឈឺចាប់​ដែល​យើង​បាន​ភ្លក្ស​គឺ​អាស្រ័យ​លើ​ប្រដាប់​ផ្ទុក​ការឈឺចាប់ ដែល​យើង​ដាក់​វា​ចូល​។ ដូច្នេះ នៅពេល​អ្នក​កំពុង​ឈឺចាប់ រឿង​តែមួយគត់​ដែល​អ្នក​អាច​ធ្វើបាន​គឺ​ត្រូវ​ពង្រីក​កន្លែង​ដាក់​ការឈឺចាប់​ឱ្យ​ធំ​ជាង​ការឈឺចាប់​នោះ​។ ឈប់​ធ្វើខ្លួន​ជា​កែវ​ទឹក ត្រូវធ្វើ​ខ្លួន​ជា​បឹង​វិញ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់