Mark and jose

កាយវិការបែបកំហឹងរបស់លោក Jose Mourinho ដាក់អាជ្ញាកណ្តាលធ្វើឲ្យសហព័ន្ធបាល់ទាត់ដាក់ពិន័យ

          បន្ទាប់ពី​មានការប៉ះទង្គិច​ពាក្យសម្តីជា​មួយ​នឹងអាជ្ញាកណ្តាល​ Mark Clattenburg ដែល​ហេតុ​ការណ៍​នោះបណ្តាល​ឲ្យ​អាជ្ញាកណ្តាល​បណ្តេញ​លោក​ Mourinho ​ឡើង​ទៅអង្គុយ​នៅកៅអីខាងលើ​នៅ​ពាក់កណ្តាល​តង់ អំឡុង​ពេល​ក្រុម​ Man Utd ប្រកួតស្មើរជាមួយ​​ Burnley ០-០ កាលពី​ថ្ងៃសៅរ៍។

          នៅ​ថ្ងៃអង្គារ​នេះលោក Jose Mourinho ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្តិ​មិន​សមរម្យ​​ហើយការចោទប្រកាន់​នេះ​ធ្វើ​ឲ្យ​លោក​ Mourinho ប្រឈម​នឹង​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន​ប្រកួតផងដែរ​។

          គ្រូបង្វឹករូបនេះបានផ្ទុះកំហឹង​ដាក់អាជ្ញាកណ្តាលនៅពេល​ដែលអាជ្ញា​កណ្តាល​រូប​នេះមិន​ព្រម​ផ្តល់​បាល់​ប៉េណាល់ទី​ឲ្យ Man Utd បន្ទាប់ពីកីឡាករ Matteo Darmian ត្រូវ​បាន​ទាក់ជើង​ផ្តួល។

ទោះបីជាយ៉ាងណា សហព័ន្ធបាល់ទាត់អង់គ្លេស​បាន​ធ្វើ​ការ​ចោទប្រកាន់​​ថា​ “​លោក​ Mourinho ប្រើប្រាស់ពាក្យសម្តី​បែប​ប្រមាថ​និង​បំពាន​មក​លើ​អាជ្ញា​កណ្តាល”៕

មតិយោបល់