adverise with khmeread Jose gimenez

ខ្សែការពារ Jose Gimenez របស់ក្លឹប Atletico Madrid ក្លាយជាគោលដៅផ្ទេរទី១ របស់លោក Jose Mourinho

          គ្រូបង្វឹកក្លឹប​ Man Utd លោក Jose Mourinho ដែលកំពុងស្ថិតនៅក្រោម​សម្ពាធ​បាន​ចាត់ទុក កីឡាករ Jose Gimenez ខ្សែការ​ពារ​របស់​ក្លឹប Atletico Madrid ​ថា ជា​គោល​ដៅ​ខ្សែការ​ពារ​លេខ​១​របស់លោក ដើម្បីពង្រឹង​ក្រុម​នៅ​ពហុកីឡាដ្ឋាន Old Trafford ។

          លោក Jose Mourinho ចង់​ឲ្យ​ក្លឹប Man Utd ​គាំ​ទ្រ​លោក​នូវចំនួនទឹកប្រាក់​៥០​លាន​ផោន​សម្រាប់ផ្ទេរ​កីឡាកររូបនេះ ដើម្បីដោះស្រាយ​បញ្ហា​ខ្សែការពារ​របស់​ Man Utd ។​ លោក Mourinho ដឹងថា ក្រុម​របស់លោក​ត្រូវ​ការ​ពង្រឹង​ប្រព័ន្ធខ្សែការ​ពារ​ដែល​កំពុង​តែ​លេង​មិន​ស៊ីសង្វាក់គ្នា

          ទោះបីជាយ៉ាងណាកិច្ច​ព្រមព្រៀង​នេះប្រហែលជាមិន​អាចនឹង​ធ្វើ​បាន​នៅ​ខែមករានេះទេ​ ដូច្នេះ​លោក​ Mourinho ​ត្រូវតែ​រង់ចាំ​រហូត​ដល់​រដូវ​ក្តៅឆ្នាំ​ក្រោយ​ ទើបអាចចុះ​កិច្ច​ព្រមព្រៀងផ្ទេរបាន។

          កីឡាករ​អ៊ុយរូ​ហ្គាយ​វ័យ​២១រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥៦​លាន​ផោន​ ហើយ​ក្លឹបធំ​ៗ​នៅ​អឺរ៉ុប​កំពុងតែចាប់អារម្មណ៍ផងដែរ​៕

adverise with khmeread

មតិយោបល់