adverise with khmeread 1

បញ្ជូន​៦​នាក់​ទៅ​តុលាការ​, ៣​នាក់​ទៅ​មណ្ឌល​កែប្រែ​ពាក់ព័ន្ធ​គ្រឿងញៀន

    សៀមរាប ៖ ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន និង​ចែកចាយ​គ្រឿងញៀន​សរុប​ទាំងអស់០៩​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជាក់ស្តែង​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​សង្កាត់​សាលា​កំរើក និង​សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប។​

    លោក​វរសេនីយ៍ឯក ភឹង ​ចិន្តា​រ៉េត បានឱ្យដឹងថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ដាក់​មណ្ឌល​កែប្រែ​ចំនួន៣​នាក់ ក្នុងនោះ​មាន ១-​ឈ្មោះ ស៊ាន រស្មី ភេទប្រុស អាយុ១៩​ឆ្នាំ​, ២-​ឈ្មោះ នូ ទូច ភេទប្រុស អាយុ១៩​ឆ្នាំ ​និង​៣-​ឈ្មោះ ផល ជីវ័ន្ត ភេទប្រុស អាយុ​១៩​ឆ្នាំ​។

    ចំណែក​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត​បាន​បញ្ជូនទៅ​តុលាការ​ក្នុងករណី​ចាត់ចែង និង​សម្រួល​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ក្នុងនោះ​មាន ១-​ឈ្មោះ ហឿង កៅ​អ៊ា​ក ភេទ​ស្រី អាយុ២៧​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប, ​២-​ឈ្មោះ ណុល ឆៃ​យ៉ា ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ៣-​ឈ្មោះ ស៊ី សុខ​សាញ់ ភេទ​ប្រុស អាយុ១៧​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប, ​៤-​ឈ្មោះ អិន អោ​ង ភេទ​ប្រុស អាយុ២២​ឆ្នាំ មាន​ស្រុកកំណើត​និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ៥-​ឈ្មោះ ទន់ សែ ភេទ​ប្រុស អាយុ២០​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប និង​៦-​ឈ្មោះ ឡាង គឹម​ឡេង ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោគចក ក្រុង​សៀមរាប​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់