adverise with khmeread 1

រួសរាន់​ឡើង​! មន្ទីរពេទ្យ​ព្រះកុសុមៈ​ប្រកាស​ឱ្យ​ពលរដ្ឋ​មក​ចុះឈ្មោះ យក​ប័ណ្ណ​ចូល​ពិនិត្យ ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ ឥតគិតថ្លៃ មួយថ្ងៃ​ទទួល ៧០ នាក់​ទេ​

​    ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បានចេញ​សេចក្តីជូនដំណឹង​ចាប់ពី​ថ្ងៃនេះ​តទៅ សូមឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មក​ចុះឈ្មោះ និង​ទទួលយក​ប័ណ្ណ​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ដោយ​ឥតគិតថ្លៃ​។ 

​    ​មន្ទីរពេទ្យ​ទទួល​ពិនិត្យ​ត្រឹម ៧០ នាក់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ គឺ​ពីថ្ងៃ​ចន្ទ ដល់​សុក្រ (​លើកលែង​ថ្ងៃបុណ្យ​)​។ 

​    ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ និង​ទទួលយក​ប័ណ្ណ​ចូល​ពិនិត្យ​ជំងឺ ដោយ​បង់ថ្លៃ​សេវា ១០.០០០ រៀល និង សេវា​សម្រាប់​ពិនិត្យ​ជំងឺ​ជំហាន​ដំបូង គិត​សេវា ២០.០០០ រៀល​។ 

​    ​បងប្អូន​ណា​មក​មុននឹង​ឆាប់​ទទួលបាន​ប័ណ្ណ និង​ណាត់​ថ្ងៃ​ជួប​ពិនិត្យ ដូច្នេះ​សូម​ប្រញាប់​រួសរាន់​ទាំងអស់គ្នា​។ ចំពោះ​ថ្ងៃ​បញ្ចប់​ទទួល​ពាក្យ​គឺ​មិនបាន​បញ្ជាក់​ពី​មន្ទីរពេទ្យ​ទេ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់