adverise with khmeread Duterte e1477677123648

ប្រធានាធិបតី​ហ្វីលីពីន​និយាយថា​ប្រជាជន​ហ្វីលីពីន​រស់នៅ​អាមេរិក​មិនមែន​ជនជាតិ​ហ្វីលីពីន​ទេ ចុះ​ហ្វីលីពីន​រស់នៅ​ប្រទេស​ផ្សេង​?

    ​យោងតាម​គេហទំព័រ Elgin Castillo Lazaro III ប្រធានាធិបតី Rodrigo Durterte បានប្រកាស​ជា​សាធារណៈ​លែង​ទទួលស្គាល់​ប្រជាជន​ហ្វី​លី​ភី​ន​ដែល​រស់នៅក្នុង​ប្រទេស​អា​មេ​រិ​ក​តទៅ​ទៀតហើយ និង​លែង​ចាត់ទុក​ពួកគេ​ជា​ប្រជាជន​ហ្វី​លី​ភី​ន​នោះឡើយ​។​

​    ​ការបែកបាក់​ទំនាក់ទំនង​រវាង​ហ្វី​លី​ភី​ន និង​អាមេរិក​កំពុង​បន្ត​គំរាមកំហែង​ដល់​សម្ព័ន្ធភាព​ដ៏​សំខាន់​របស់​អាមេរិក​ក្នុង​អាស៊ី​។ ប្រធានាធិបតី​វ័យ ៧១ ឆ្នាំ​រូបនេះ​មិនបាន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​បង្ហាញ​អារម្មណ៍​របស់ខ្លួន​លើ​អាមេរិក​ជា​សារ​ធារ​ណៈ​នោះឡើយ​។​

​    ​នៅក្នុង​វីដេអូ​ឃ្លី​ប​ផុស​នៅលើ Facebook លោក Duterte បាន​និយាយថា "​ប្រជាជន​ហ្វីលីពីន​ក្នុងប្រទេស​អាមេរិក​មិនមែនជា​ហ្វីលីពីន​ទៀត​ទេ ពួកគេ​គឺជា​អាមេរិក​។ ទម្លាប់​រស់នៅ​របស់​ពួកគេ​គឺជា​ប្រជាជន​អាមេរិក​។ ចុះ​ប្រជាជន​ហ្វី​លី​ភី​ន​ក្នុងប្រទេស​ចិន​? ចិនដីគោក​មាន​ប្រជាជន​ហ្វីលីពីន​រស់នៅ ៣០០.០០០​នាក់ ប៉ុន្ដែ​ចិន​ចិត្តល្អ​ដាក់​ពួកគេ​ណាស់​។ គ្រាន់តែ​កុំ​ធ្វើ​ឱ្យធ្វើ​អាក្រក់​។ ប្រសិនបើ​អ្នកឯង​ធ្វើ​អ្វីមួយ​មិនល្អ​នៅ​ប្រទេស​ចិន ឧ​ទា​ហរ​ហ៍​ថា​អ្នកឯង​លក់​គ្រឿងញៀន​ក្នុងប្រទេស​ចិន ហើយ​ពួកគេ​ត្រូវ​ពិន័យ​ទោស​ស្លាប់​នៅ​ទីនោះ អ៊ីចឹង​ទេ ខ្ញុំ​សុំទោស ខ្ញុំ​មិន​ការពារ​អ្នកឯង​ទេ​។ ក្នុងប្រទេស​ហ្វីលីពីន ទោស​ស្លាប់​គឺ​នៅតាម​ដងផ្លូវ​"​។​

​    ​អំឡុងពេល​ទស្សនៈកិច្ច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នៅ​មហា​វិមាន​ប្រជាជន​ចិន​នៅ​ទីក្រុង​ប៉េកាំង លោក Duterte បានប្រកាស​ការសម្រេច​ចិត្ត​ផ្តាច់​ប្រទេស​ហ្វីលីពីន​ពី​អាមេរិក នៅពេលដែល​និយាយ​ដល់​គោលនយោបាយ​ការបរទេស​។ ខណៈដែល​ពិភាក្សាគ្នា​ក៏​មានការ​រឹតចំណង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ជាមួយនឹង​ចិន​ផងដែរ​៕

 

adverise with khmeread

មតិយោបល់