adverise with khmeread Sergio

Real Madrid: Sergio Agueo គឺជាគោដៅចម្បងដែលត្រូវផ្ទេរ

          ក្លឹប Real Madrid មានបំណងផ្ទេរ​កីឡាករ​មួយចំនួន​​នៅ​រដូវ​កាល​ក្រោយ​ ខណៈ​​ពួកគេកំពុង​បន្ត​ឧទ្ធរណ៍​នឹង​ទណ្ឌកម្ម​របស់ FIFA ដែលមិន​ឲ្យ​ចូលរួមក្នុង​ទីផ្សាផ្ទេរ​កីឡាករ​។

           ​ ខ្សែប្រយុទ្ធរបស់ក្លឹប City កីឡាករ Sergio Aguero ត្រូវបានក្លឹប Real Madrid បញ្ចូលទៅ​ក្នុងបញ្ជី ​​ខ្សែប្រយុទ្ធសម្រាំង​ដែល​ខ្លួន​ចង់បាន​ បើទោះបីជា​ពួកគេ​កំពុង​ជាប់បម្រាម​មិន​ឲ្យ​ចូល​រួម​ទីផ្សារ​ផ្ទេរ​កីឡាករក៏ដោយ។

          កីឡាករ​អាហ្សង់ទីន​រូបនេះ​បាន​ផ្ទេ​រ​ពី​ក្លឹប Atletico ក្នុង​តម្លៃ​៣២​លាន​ផោន​កាល​ពី​ឆ្នាំ​២០១១ និង​នៅសល់​កិច្ច​សន្យា​៣ឆ្នាំ​កន្លះ​ទៀតជាមួយ City​ បាន​អះ​អាងថា ខ្លួន​សប្បាយ​ចិត្ត​នៅជាមួយ​ City​ ហើយ City ក៏មិន​ចង់​លក់​កីឡាករ​រូបនេះចេញដែរ៕

adverise with khmeread

មតិយោបល់