Sergio and messi

Sergio Aguero ចូលអន្តរាគមន៍ នៅពេល Messi មានជម្លោះជាមួយសមាជិកក្រុម Man City

          កីឡាករដ៏ឆ្នើមរបស់ពិភពលោក Lionel Messi បាន​ជាប់ពាក់ព័ន្ធនឹង​ជម្លោះ​ដែលមិននឹកស្មានដល់​បន្ទាប់ពី​ក្រុម​​ Barcelona ប្រកួតចាញ់​ក្រុម​ Man City។

          ខណៈ​ពេល​កី​ឡាករ​កំពុងតែចាក​ចេញពី​ទីលាន​ប្រកួត​ ​កីឡាករ​ម្នាក់របស់ City ​បាន​និយាយអ្វីមួយ​ទៅ​កាន់​ Messi មុន​ពេល​កីឡាករ​បាសេឡូណា​រូបនេះ​ហៅ​កីឡាករ​​ City រូបនោះថា “មនុស្ស​ឆ្កួត”។

          ខ្សែប្រយុទ្ធ Sergio Aguero ​របស់​ City ​បាន​អះអាង​ថា ខ្លួន​បានចូលទៅ​​​​សម្របសម្រួល បន្ទាប់ពី​ ម៉េសស៊ី មានប្រតិកម្ម​ទាំង​កំហឹង​​​នៅ​ពេល​បញ្ចប់​ការ​ប្រកួត​មុន​ពេល​ខ្លួនចូលទៅលួងលួម​។

          Segio Agueo ដែល​ជា​មិត្តជិត​ស្និទ្ធ​ជាមួយ Messi បាន​និយាយថា “​នៅ​ពេល​ណា​អ្នក​ចាញ់ អ្នក​ប្រាក​ដ​ជា​មិនសប្បាយ​ចិត្ត។ គាត់ពិតជាមិនសប្បាយចិត្ត​។​ ខ្ញុំ​ដឹងច្បាស់នៅពេលណា​គាត់មិន​សប្បាយ​ចិត្ត​ នៅពេល​ណា​គាត់មាន​អារ​ម្ម​ណ៍​ល្អ។ ប៉ុន្តែ​នៅពេល​ចាញ់​ គ្មាន​នរណាម្នាក់​សប្បាយ​ចិត្តនោះទេ”៕

មតិយោបល់