adverise with khmeread Untitled 1

អ្នកវិទ្យាសាស្ត្រ​រកឃើញ​បឹង​ក្រោម​សមុទ្រ ប៉ុន្តែ​វា​អាច​សម្លាប់​មនុស្ស​បាន​បើ​ហ៊ាន​ចុះ​មុជ​

    ​មនុស្ស​ជាច្រើន​បាន​និយាយ​ពី​រឿង​ចម្លែក​ពីស​ត្វ​សមុទ្រ​ដូចជា Spongebob (​តុក្កតា​ភាគ​អាមេរិក​) ដែលមាន​ឆ្នេរសមុទ្រ​បើទោះជា​វា​រស់នៅ​ក្រោម​សមុទ្រ​រួចជាស្រេច​ក្តី​។ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​បឹង​នៅក្រោម​ទឹក​នៅក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។​

​    ​មនុស្ស​ជាច្រើន​ពេញ​ចិត្តនឹង​ការស្វែងរក​ឃើញ​មួយ​នេះ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ហ៊ាន​មុជទឹក​បឹង​នេះ នោះ​ពួកគេ​នឹងមិន​មានជីវិត​ទៀតឡើយ​។​

​    ​លោក Erik Cordes សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា​នៅឯ​សាកលវិទ្យាល័យ Temple University សហរដ្ឋអាមេរិក ដែល​បាន​សិក្សា​ពី​បឹង​មួយ​នេះ​បាន​និយាយថា "​វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​នៅក្រោម​ទឹកសមុទ្រ​ដ៏​ជ្រៅ​។ អ្នក​ទៅ​បាត​មហាសមុទ្រ ហើយ​អ្នក​សម្លឹងមើល​បឹង ឬក៏​ទន្លេ​ហូរ​។ វា​ហាក់ដូចជា អ្នក​មិន​ស្ថិតនៅ​ពិភព​មួយ​នេះ​អ៊ីចឹង​"​។​

​    ​បឹង Jacuzzi of Despair មាន​កម្រិត​អំបិល​ខ្លាំង​ជាង​ទឹក​នៅ​ជុំវិញ​ដល់​ទៅ​ប្រាំ​ដង​។ ប៉ុន្តែ​កម្រិត​អំបិល​នេះ​នឹងមិន​សម្លាប់​មនុស្ស​ដែល​ចូលទៅ​មុជ​ក្នុង​នោះទេ​។ ផ្ទុយទៅវិញ បឹង​នេះ​មាន​កម្រិតជាតិពុល​នៃ​សារធាតុ​មេតាន និង H2S ខ្ពស់​ដែល​នេះ​អាច​សម្លាប់​មនុស្ស​ដែល​ហ៊ាន​មក​ក្បែរ​បឹង​នេះ​។ វា​ក៏​ប្រហែល​មកពី​សារធាតុ​ទាំង​នេះដែរ ដែល​បំបែក "​បឹង​" ចេញពី​ទឹកសមុទ្រ​ជុំវិញ ដោយ​ធ្វើឱ្យ​បឹង​នេះ​មាន​លក្ខណៈ​ប្លែក​ដាច់​គេ​នៅ​បាតសមុទ្រ​។​

​    ​បឹង​នេះ​មាន​ជាតិពុល​គ្រោះថ្នាក់​ចំពោះ​សត្វមានជីវិត​ទាំងអស់ ដោយ​មានតែ​បាក់តេរី ព្រូន តេន​ញ៉ា​ និងកំពឹសប៉ុណ្ណោះ​ដែល​អាចរ​ស់បាន​នៅក្រោម​បឹង​នេះ​។​

​    ​ប៉ុន្តែ​បើទោះជា​សារធាតុពុល​របស់​វា​មាន​ខ្ពស់​ក៏ដោយ ក៏​ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​ចង់ដឹង​ពី​របៀប​ដែល​សារពាង្គកាយ​មួយចំនួន​អាច​រស់រាន​បាន​នៅក្នុង​ជម្រក​មួយ​នេះ​។ បឹង​នេះ​ប្រហែល​បង្ហាញផ្លូវ​ខ្លះៗ​ពី​ការការពារ​ខ្លួន​ពី​សារធាតុពុល​ដ៏​ខ្លាំងក្លា ហើយ​ប្រហែលជា​អ្វីដែល​មនុស្ស​បាន​រកឃើញ​នៅ​ភព​ផ្សេងទៀត ក៏​ថា​បាន​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់